ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសរុស្សីបានហាមឃាត់ជនជាតិអាមេរិកចំនួន ២០០នាក់ មិនឱ្យចូលទឹកដីខ្លួននោះទេ

    BY autoadmin November 12, 2022
    ប្រទេសរុស្សីបានហាមឃាត់ជនជាតិអាមេរិកចំនួន ២០០នាក់ មិនឱ្យចូលទឹកដីខ្លួននោះទេ

    ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានហាមប្រាមជនជាតិអាមេរិកប្រមាណ ២០០នាក់ មិនឱ្យចូលប្រទេសរុស្ស៊ីឡើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី។

    ខ្លួនបាននិយាយថា៖«ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មបុគ្គលថ្មី ដែលកំពុងត្រូវបានដាក់បន្តដោយរដ្ឋបាលលោក បៃដិន មិនត្រឹមតែលើមន្ត្រីរុស្ស៊ី មន្ត្រីពាណិជ្ជកម្ម និងមន្ត្រីសាធារណៈ និងឥស្សរជនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងលើអ្នកដែលមិនពេញចិត្តទីក្រុងវ៉ាស៊ីនតោនដោយសារហេតុផលណាមួយ»។ វាបាននិយាយថាខ្លួនបានហាមឃាត់ការចូលដោយរួមមាន៖ លោកស្រី Valerie Biden Owens, លោក James Brian Biden និងលោក Francis William Biden ។ ជាមួយគ្នានេះ លេខាធិការសារព័ត៌មានសេតវិមានអ្នកស្រី Karine Jean-Pierre ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: