ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដឹងពីចរិតលក្ខណៈរបស់មនុស្សតាមរយៈប្រវែងម្រាមដៃទាំង ៣ ប្រភេទនេះ

    BY Khmernote Media January 7, 2019
    ដឹងពីចរិតលក្ខណៈរបស់មនុស្សតាមរយៈប្រវែងម្រាមដៃទាំង ៣ ប្រភេទនេះ

    ប្រវែងម្រាមដៃរបស់យើងត្រូវបានគេបែកចែកជា ៣ ប្រភេទ ហើយប្រភេទនីមួយៗអាចប្រាប់ពីចរិតលក្ខណៈរបស់លោកអ្នកបាន ដូចខាងក្រោមនេះ៖

    ១៖ម្រាមដៃចង្អុលខ្លីជាងម្រាមដៃនាង៖ ​ជាមនុស្សដែលមានភាពទាក់ទាញ និងមានមន្តស្នេហ មានជំនាញក្នុងការទំនាក់ទំនងល្អ ជាមនុស្សចូលចិត្តធ្វើការប្រថុយប្រថាន និងអាចសម្របខ្លួនជាមួយនឹងសង្គមខាងក្រៅបានយ៉ាងល្អ។

    ២៖ម្រាមដៃចង្អុលវែងជាងម្រាមដៃនាង៖ ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង  មិនលោភលន់និងឆាប់មានអារម្មណ៍ថាគ្រប់គ្រាន់ចំពោះអ្វីដែលខ្លួនមាន  និងជាមនុស្សដែលមានលក្ខណៈជាអ្នកដឹកនាំតាំងពីកំណើត។

    ៣៖ម្រាមដៃចង្អុលស្នើគ្នាជាមួយនឹងម្រាមដៃនាង៖ ជាមនុស្សស្មោះត្រង់ ស្រលាញ់សន្តិភាព មិនចូលចិត្តមានបញ្ហា ឬជំលោះជាមួយអ្នកដទៃព្រោះតែផលប្រយោជន៍តិចតួចនោះទេ ជាទូទៅមនុស្សប្រភេទនេះច្រើនរស់ឯករាជ្យដោយខ្លួនឯង មិនចូលចិត្តរញ៉េរញៃច្រើ​នជាមួយអ្នកដទៃនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay