អន្តរជាតិ
ព្យុះត្រូពិចបានវាយលុកភាគខាងត្បូងនៃប្រទេសថៃ ធ្វើឱ្យជើងហោះហើរ Bangkok Airways ត្រូវពន្យារពេលធ្វើដំណើរ
BY autoadmin
January 3, 2019
ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវ៉េ បានណែនាំអ្នកដំណើរឱ្យពិនិត្យមើលស្ថានភាពហោះហើររបស់ពួកគេមុនពេលធ្វើដំណើរ ដោយសារតែមានការរំខានដែលបង្កដោយព្យុះត្រូពិច។ ការប្រឹក្សាយោបល់របស់ក្រុមហ៊ុនអាកាសចរណ៍នេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃ បានព្រមានថាព្យុះនឹងវាយប្រហារតំបន់ភាគខាងត្បូងនៃប្រទេសថៃក្នុងអំឡុងថ្ងៃ ទី៣ ដល់ ទី៥ ខែមករានេះ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានណែនាំឱ្យអ្នកដំណើរទាក់ទងមជ្ឈមណ្ឌលហៅទូរស័ព្ទ ២៤ម៉ោង របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានលេខ ១១៧១ ដើម្បីពិនិត្យមើលស្ថានភាពហោះហើរមុនពេលធ្វើដំណើរ ឬកក់ទុកសារឡើងវិញប្រសិនបើចាំបាច់៕

អត្ថបទ៖ លីដា
ប្រភព៖ nationmultimedia