ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways លុបចោលជើងហោះហើរសម្រាប់ថ្ងៃសុក្រនេះទាំងអស់ ដោយសារតែខ្យល់ព្យុះ

    BY autoadmin January 4, 2019
    ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways លុបចោលជើងហោះហើរសម្រាប់ថ្ងៃសុក្រនេះទាំងអស់ ដោយសារតែខ្យល់ព្យុះ

    ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានលុបចោលជើងហោះហើរ ទៅ-មក ពីអាកាសយានដ្ឋាន Samui នៅថ្ងៃសុក្រនេះ ដោយលើកឡើងពីសុវត្ថិភាពរបស់អ្នកដំណើរ ខណៈព្យុះត្រូពិចកំពុងឆ្ពោះទៅតំបន់ភាគខាងត្បូងរបស់ប្រទេស។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ ខ្លួនបានសម្រេចផ្អាកសេវាកម្មនេះនៅថ្ងៃសុក្រនេះ នៅពេលដែលថៃកំពុងប្រឈមនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមឈូងសមុទ្រដែលវាត្រូវបាននាំមកដោយព្យុះនេះ។ អ្នកដំណើរអាចកក់សំបុត្រយន្តហោះដែលបានលុបចោលវិញដោយមិនគិតថ្លៃ ឬទាក់ទងមជ្ឈមណ្ឌលទំនាក់ទំនងលេខ 1771 ឬ 02-270-6698 ។ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways គឺជាក្រុមហ៊ុនដឹកជញ្ជូនដ៏សំខាន់ដែលបម្រើដល់កោះ Samui  ក្រុង ស៊ូរ៉ាតថានី៕

    អត្ថបទ៖ លីដា
    ប្រភព៖​ bangkokpost

    Share This Post: