អន្តរជាតិ

Twitter ប្រកាសបិទទ្វារអគារការិយាល័យជាបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិកនាំគ្នាដាក់ពាក្យឈប់ធ្វើការ

BY
autoadmin
November 18, 2022

Twitter បានប្រាប់បុគ្គលិកថា អគារការិយាល័យរបស់ក្រុមហ៊ុននឹងត្រូវបិទជាបណ្តោះអាសន្ន ហើយការប្រកាសនោះគឺមានប្រសិទ្ធភាពភ្លាមៗ។ នៅក្នុងសារមួយដែលបានឃើញដោយ BBC បុគ្គលិកត្រូវបានគេប្រាប់ថា ការិយាល័យនឹងបើកឡើងវិញនៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ វាមិនបានផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរនោះទេ។

ការ​ប្រកាស​នេះ​កើត​ឡើង​ចំពេល​មាន​របាយការណ៍​ថា​ បុគ្គលិក​មួយ​ចំនួន​ធំ​បាន​លាឈប់​ពី​ការងារ​ បន្ទាប់​ពី​ម្ចាស់​ថ្មី​គឺលោក Elon Musk បាន​អំពាវនាវ​ឱ្យ​ពួកគេ​ស៊ីញ៉េយល់ព្រមធ្វើការក្នុងរយៈពេល​ច្រើន​ម៉ោង ឬ​ចាកចេញពីក្រុមហ៊ុន។ សារបានបន្តថា៖«សូមបន្តគោរពតាមគោលការណ៍ក្រុមហ៊ុន ដោយបដិសេធមិនពិភាក្សាអំពីព័ត៌មានសម្ងាត់របស់ក្រុមហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយសារព័ត៌មាន ឬកន្លែងផ្សេងទៀត»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: