ខ្មែរណូត

ស្វែងរក

  • កីឡា

    Manchester Ctiy បញ្ចប់ភាពមិនដែលចាញ់របស់ Liverpool ត្រឹមសប្ដាហ៍ទី 21

    BY Khmernote Media January 4, 2019
    Manchester Ctiy បញ្ចប់ភាពមិនដែលចាញ់របស់ Liverpool ត្រឹមសប្ដាហ៍ទី 21

    ទីបំផុតក្លឹបមេឃខៀវ Manchester City បានបញ្ចប់ភាពមិនដែលចាញ់របសក្លឹបហង្សក្រហម Liverpool កាលពីយប់មិញត្រឹមសប្ដាហ៍ទី 21 ក្រោយពេលខ្សែបម្រើប្រយុទ្ធ Leroy Sane សុតសម្លាប់ទឹកចិត្តកីឡាករនិងអ្នកគាំទ្រហង្សក្រហម Liverpool ក្នុងនាទីទី 72។​

    ការប្រកួតរបស់ក្លឹបកំពូលតារាងទាំងពីរនេះបានបញ្ចប់ដោយម្ចាស់ផ្ទះ Manchester City យកឈ្នះក្លឹបហង្សក្រហម Liverpool ដោយលទ្ធផល 2-1 ធ្វើឲ្យក្លឹបហង្សក្រហម Liverpool ត្រូវបញ្ចប់ភាពមិនដែលចាញ់នៅក្នុងលីគកំពូល Premier League ត្រឹមសប្ដាហ៍នេះហើយក្ដីសង្ឃឹមក្នុងការគ្រងពានរង្វាន់មាស Premier League របស់ Liverpool ក៏ត្រូវបញ្ចប់នៅក្នុងសប្ដាហ៍នេះផងដែរ។

    ទោះបីក្លឹបហង្សក្រហម Liverpool ទទួលបរាជ័យនៅក្នុងសប្ដាហ៍នេះពិត ប៉ុន្ដែ Liverpool នៅតែឈរលើកំពូលតារាង Premier League ដដែលដោយពេលនេះ Liverpool ឈរក្នុងចំណាត់ថ្នាក់លេខ 1 មាន 54 ពិន្ទុ ខណៈដែល Manchester City ឈរក្នុងចំណាត់ថ្នាក់លេខ 2 មាន 50 ពិន្ទុក្នុងដៃ។

    បុត្រ

    Share This Post: