ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីនឹងមិនបញ្ជូនសិស្សទៅរៀននៅតៃវ៉ាន់ជាបណ្តោះអាសន្ន បន្ទាប់ពីមានសេចក្តីរាយការណ៍ថាពួកគេធ្វើបាបសិស្សទាំងនោះ

    BY autoadmin January 4, 2019
    ឥណ្ឌូនេស៊ីនឹងមិនបញ្ជូនសិស្សទៅរៀននៅតៃវ៉ាន់ជាបណ្តោះអាសន្ន បន្ទាប់ពីមានសេចក្តីរាយការណ៍ថាពួកគេធ្វើបាបសិស្សទាំងនោះ

    ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌូនេស៊ីនឹងបញ្ឈប់ការបញ្ជូនសិស្សទៅកាន់សាកលវិទ្យាល័យនានានៅតៃវ៉ាន់ បន្ទាប់ពីពួកគេបានស្នើដល់តៃប៉ិឱ្យស៊ើបអង្កេតលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា សិស្សានុសិស្សរហូតដល់ ៣០០នាក់ ត្រូវបានគេបង្ខំឱ្យធ្វើការនៅក្នុងរោងចក្រ។ ប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍មួយនេះ បានបញ្ជូននិស្សិតទៅតៃវ៉ាន់ក្រោមកម្មវិធីសិក្សាការងារមួយដែលអនុញ្ញាតឱ្យពួកគេធ្វើកម្មសិក្សាពេលកំពុងសិក្សា។ យ៉ាងណាមិញក្រុមមន្រ្តីបាននិយាយថា និស្សិតដែលស្ថិតនៅក្រោមគម្រោងនេះបានជួបប្រទះបញ្ហា ដោយមិនបានផ្តល់ព័ត៌មានលម្អិត។

    អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីលោក Armanatha Nasir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានស្នើសុំការពន្យល់ … និងដើម្បីឱ្យអាជ្ញាធរអនុវត្តជំហានចាំបាច់ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពរបស់សិស្សទាំងនេះ»។ ក្រសួងអប់រំកោះតៃវ៉ាន់ក៏បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនេះមិនត្រឹមត្រូវទេ ហើយពួកគេនិយាយថា មិនឃើញមានការបំពានច្បាប់ការងារក្នុងស្រុកណាមួយនោះទេ បន្ទាប់ពីពួកគេបានសម្ភាសជាមួយនិស្សិតទាំងនោះ។ ប៉ុន្តែអ្នកតាក់តែងច្បាប់តៃវ៉ាន់លោក Ko Chih-en បាននិយាយកាលពីសប្តាហ៍មុនថា មានសាកលវិទ្យាល័យចំនួន ៦ បានបង្ខំសិស្សនិស្សិតមកពីអាស៊ីអាគ្នេយ៍ជាពិសេសនិស្សិតឥណ្ឌូណេស៊ី ឱ្យធ្វើការជាច្រើនម៉ោងតាមរោងចក្រផលិតលេនភ្នែក៕

    អត្ថបទ៖ លីដា
    ប្រភព៖ reuters

    Share This Post: