គិតមកទល់ពេលនេះ បុគ្គលិករបស់ក្រុមហ៊ុន Twitter ប្រមាណជា ៥,០០០ នាក់ បានចាកចេញពីការងាររបស់ពួកគេ
- BY
- autoadmin
- November 22, 2022
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកំពុងរាយការណ៍ថា Twitter បានបើកការបញ្ឈប់កម្លាំងការងារមួយជុំទៀត ខណៈការផ្លាស់ប្តូរចុងក្រោយនេះ បាននាំឱ្យចំនួនបុគ្គលិកដែលបានចាកចេញពីក្រុមហ៊ុនមានដល់ប្រហែល ៥,០០០ នាក់ ឬច្រើនជាង ៦០ ភាគរយ នៃកម្លាំងការងាររបស់ខ្លួនចាប់តាំងពីលោកសេដ្ឋី Elon Musk បានចូលកាន់កាប់ក្រុមហ៊ុនកាលពីចុងខែមុន។
បើតាម Bloomberg កាលពីថ្ងៃចន្ទបានឱ្យដឹងថា បុគ្គលិកផ្នែកលក់បានទទួលអ៊ីមែលកាលពីល្ងាចថ្ងៃអាទិត្យ ដោយជូនដំណឹងដល់ពួកគេថា វាជាថ្ងៃធ្វើការចុងក្រោយរបស់ពួកគេ។ សារនោះត្រូវបានគេរាយការណ៍ថា បាននិយាយអំពីតួនាទីនៅ Twitter ដែលមិនចាំបាច់មានតទៅទៀត។ លោក Musk ក៏បានផ្តល់ឱសានវាទដល់បុគ្គលិកកាលពីសប្តាហ៍មុន ចំពោះការបន្ដស្នាក់នៅ ឬចាកចេញពី Twitter។ លោកបានព្រមានថា ពួកគេគួរតែលាលែងពីតំណែង លុះត្រាតែពួកគេបានត្រៀមខ្លួនធ្វើការឱ្យបានច្រើនម៉ោងបំផុត៕
អត្ថបទ៖ លីដា
ប្រភព៖ ណះគ
- Share This Post: