ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតមកទល់ពេលនេះ បុគ្គលិករបស់ក្រុមហ៊ុន Twitter ប្រមាណជា ៥,០០០ នាក់ បានចាកចេញពីការងាររបស់ពួកគេ

    BY autoadmin November 22, 2022
    គិតមកទល់ពេលនេះ បុគ្គលិករបស់ក្រុមហ៊ុន Twitter ប្រមាណជា ៥,០០០ នាក់ បានចាកចេញពីការងាររបស់ពួកគេ

    ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​កំពុង​រាយការណ៍​ថា Twitter បាន​បើកការ​បញ្ឈប់​កម្លាំងការងារ​មួយ​ជុំ​ទៀត ខណៈការផ្លាស់ប្តូរចុងក្រោយនេះ បាននាំឱ្យចំនួនបុគ្គលិកដែលបានចាកចេញពីក្រុមហ៊ុនមានដល់ប្រហែល ៥,០០០ នាក់ ឬច្រើនជាង ៦០ ភាគរយ នៃកម្លាំងការងាររបស់ខ្លួនចាប់តាំងពីលោកសេដ្ឋី Elon Musk បានចូលកាន់កាប់ក្រុមហ៊ុនកាលពីចុងខែមុន។

    បើតាម Bloomberg កាលពីថ្ងៃចន្ទបានឱ្យដឹងថា បុគ្គលិកផ្នែកលក់បានទទួលអ៊ីមែលកាលពីល្ងាចថ្ងៃអាទិត្យ ដោយជូនដំណឹងដល់ពួកគេថា វាជាថ្ងៃធ្វើការចុងក្រោយរបស់ពួកគេ។ សារ​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​និយាយ​អំពី​តួនាទី​នៅ​ Twitter ដែល​មិន​ចាំបាច់​មាន​តទៅទៀត​។ លោក Musk ក៏បានផ្តល់ឱសានវាទដល់បុគ្គលិកកាលពីសប្តាហ៍មុន ចំពោះការបន្ដស្នាក់នៅ ឬចាកចេញពី Twitter។ លោក​បាន​ព្រមាន​ថា ពួកគេ​គួរតែ​លាលែង​ពី​តំណែង លុះត្រា​តែ​ពួកគេ​បាន​ត្រៀម​ខ្លួន​ធ្វើ​ការឱ្យបានច្រើន​ម៉ោងបំផុត​​៕

    អត្ថបទ៖ លីដា
    ប្រភព៖ ណះគ

    Share This Post: