ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្លៃភាគហ៊ុនរបស់ Man Utd បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីគ្រួសារ Glazer ប្រកាសលក់ក្លឹប

    BY Khmernote Media November 24, 2022
    តម្លៃភាគហ៊ុនរបស់ Man Utd បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីគ្រួសារ Glazer ប្រកាសលក់ក្លឹប

    (អន្តរជាតិ)៖ ដំណើរការនៃការដឹកនាំ «បិសាចក្រហម» រយៈពេល ១៧ឆ្នាំនៃគ្រួសារមហាសេដ្ឋីអាមេរិក យោងតាម កាសែត Daily Express តម្លៃភាគហ៊ុនរបស់ក្លឹប Manchester United បានកើនឡើង ១៧% បន្ទាប់ពីគ្រួសារ Glazer បានបញ្ជាក់ថាខ្លួននឹងលក់ក្លឹប ក្រោយកាន់កាប់«បិសាចក្រហម» រយៈពេល ១៧ឆ្នាំនៃគ្រួសារមហាសេដ្ឋីអាមេរិកនេះ។

    Man Utd ពុំដែលទទួលលទ្ធផលល្អប្រសើរសោះឡើងចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ២០១៣។ ការតវ៉ាជាច្រើនពីអ្នកគាំទ្រដែលទាមទារឲ្យមានការផ្លាស់ប្តូរម្ចាស់បានកើតឡើង។ នៅទីបំផុត វាបានក្លាយជាការពិត នេះមិនត្រឹមតែជាដំណឹងល្អសម្រាប់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាវិជ្ជមានក្នុងទីផ្សារភាគហ៊ុនផងដែរ។ ដោយមើលឃើញទំហំរបស់ Manchester United មនុស្សជាច្រើនប៉ាន់ស្មានថា Glazers នឹងធ្វើការលក់ក្លឹបមានតម្លៃរាប់ពាន់លានដុល្លារ។ របាយការណ៍មួយចំនួនបានបង្ហាញថាតួលេខនេះនឹងមានប្រហែល $5.9- $10.6 ប៊ីលានដុល្លារ។ លោក Jim Ratcliffem ដែលជាមហាសេដ្ឋីមានបំផុតនៅក្នុងប្រទេសអង់គ្លេសធ្លាប់បានលើកឡើងពីលទ្ធភាពនៃការទិញ United ។ គាត់ត្រូវបានគេនិយាយថាជាអ្នកគាំទ្ររបស់ បិសាចក្រហម ហើយនោះក៏ជាហេតុផលដែល Ratcliffem មិនទិញ Liverpool៕

    អត្ថបទ៖ ណារ៉ែន

    ប្រភព៖ dailymail

    Share This Post: