កីឡា

Gareth Bale លេងឲ្យ Real Madrid បាន 6 ឆ្នាំសោះ ប៉ុន្ដែរបួសវិញគឺដល់ទៅ 22 ដងគិតត្រឹមរបួសលើកនេះ

BY
Khmernote Media
January 5, 2019

ខ្សែប្រយុទ្ធ Gareth Bale បានទទួលរងរបួសសារជាថ្មីក្នុងជំនួបជាមួយនឹង Villarreal ដែលរបួសលើកនេះគឺជារបួសទី 22 របស់ខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះក្នុងអាជីពជាកីឡាកររបស់ក្លឹប Real Madrid។

 

ខ្សែប្រយុទ្ធ Gareth Bale បានរងរបួសសាច់ដុំក្នុងពេលប៉ះទង្គិចជាមួយនឹងកីឡាករ Javi Fuego ក្នុងនាទីទី 38 ធ្វើឲ្យ Gareth Bale ត្រូវបញ្ជូនចេញពីទីលានប្រកួតប្រមាណជិត 2 នាទី ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះបានតស៊ូលេងទាំងរបួសរហូតដល់បញ្ចប់តង់ទី 1 ប៉ុន្ដែ Bale ត្រូវបានប្ដូរចេញនៅក្នុងតង់ទី 2 ដោយសារតែបញ្ហារបួសសាច់ដុំដែលជាហេតុធ្វើឲ្យរូបគេមិនអាចបន្ដការប្រកួតបាន។ របួសក្នុងជំនួបជាមួយនឹង Villarreal ដែលបញ្ចប់ទៅដោយលទ្ធផល 2-2 នេះគឺជារបួសទី 22 របស់ Bale ដែលប្រកបអាជីពក្នុងក្លឹប Real Madrid។ របួសសាច់ដុំរបស់ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះត្រូវគ្រូពេទ្យបញ្ជាក់ថា Bale អាចនឹងអវត្តមានជាមួយនឹងក្លឹប Real Madrid ក្នុងចន្លោះពី 10 ថ្ងៃទៅ 15 ថ្ងៃ។

 

បុត្រ

ប្រភព៖ 90min

Share This Post: