កីឡា

Arsenal ឡើងទៅប៉ះ Manchester United ក្នុងជុំទី 4 ដណ្ដើមពានរង្វាន់ FA Cup

BY
Khmernote Media
January 8, 2019

បន្ទាប់ពីការប្រកួតពានរង្វាន់ FA Cup ជុំទី 3 បានបញ្ចប់កាលពីម្សិលមិញរួចហើយ ម្ចាស់ពានរង្វាន់ FA Cup 13 សម័យកាលក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវឡើងមកប៉ះក្លឹបបិសាចក្រហម Manchester United នៅក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី 4 ដែលការប្រកួតនេះនឹងចាប់ផ្ដើមនៅក្នុងចុងខែមករានេះ។

នៅក្នុងថ្ងៃទី 26 ខែមករា ខាងមុខនេះ ក្លឹបកាំភ្លើងធំ Arsenal នឹងបើកកីឡដ្ឋាន Emirate Stadium ដើម្បីត្រៀមទទួលស្វារគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United ដើម្បីស្វែងរកមួយក្រុមដើម្បីឡើងទៅកាន់វគ្គបន្ទាប់ ចំណែកក្រុមដែលចាញ់នឹងត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup រដូវកាល 2018/2019 នេះ។ ការប្រកួតរបស់ក្លឹបកំពូលទាំងពីរនេះនឹងធ្វើឡើងនៅក្នុងវេលាម៉ោង 7:00 យប់ ហើយក្លឹបកាំភ្លើងធំ Arsenal ត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់លំដាប់ទី 2 របស់ប្រទេសអង់គ្លេសនេះ។

ពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1871 គិតមកដល់ឆ្នាំ 2019 នេះមានអាយុ 148 ឆ្នាំហើយ។ ក្នុងនោះក្លឹបដែលឈរលើកំពូលតារាងឈ្នះពានរង្វាន់ FA Cup នេះច្រើនជាងគេគឺក្លឹបកាំភ្លើងធំ Arsenal ធ្លាប់គ្រងជើងឯកនេះ 13 សម័យកាល ខណៈដែលក្លឹបបិសាចក្រហម Manchester United ឈ្នះពានរង្វាន់ 12 សម័យកាល។ រង់ចាំមើលតើថ្ងៃ 26 ខែមករា នេះរវាងក្លឹបយក្សទាំងពីរនេះ តើក្លឹបមួយណាដែលត្រូវបន្ដដំណើរទៅមុខ និងក្លឹបណាត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup នេះ។​

បុត្រ

Share This Post: