កីឡា

VAR ជួយឲ្យ Spurs យកឈ្នះ Chelsea ក្នុងការប្រកួតពានរង្វាន់ EFL ក្នុងជើងទី 1 កាលពីយប់មិញ

BY
Khmernote Media
January 9, 2019

ខ្សែប្រយុទ្ធ Harry Kane បានជួយឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្លឹបតោខៀវ Chelsea ក្នុងទឹកដី Wembly ដោយលទ្ធផល 1-0 ក្នុងការប្រកួតពានរង្វាន់ EFL ជើងទី 1 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញ។

នៅក្នុងការប្រកួតពានរង្វាន់ EFL Cup ឫ Carabao Cup កាលពីយប់មិញនេះ ខ្សែប្រយុទ្ធ Harry Kane បានសុតបញ្ចូលទីបាល់ Penalty 11 ម៉ែត្រ ជួយឲ្យក្លឹប Tottenham Hotspur យកឈ្នះក្លឹប Chelsea ដោយលទ្ធផល 1-0 បន្ទាប់ពីអ្នកចាំទី Kepa បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ហើយប្រព័ន្ធប្រតិបតិ្តការណ៍ពិសេសឫ វីដេអូជំនួយអាជ្ញាកណ្ដាល VAR បានផ្ដល់បាល់ Penalty ឲ្យទៅ Spurs។ នៅក្នុងពេលបង្កកំហុសរបស់អ្នកចាំទី Kepa មកលើខ្សែប្រយុទ្ធ Harry Kane នេះ អាជ្ញាកណ្ដាលខ្សែបន្ទាត់បានលើកទង់ជំហរក្រៅល្បែង (Offside) ប៉ុន្ដែតាមការពិនិត្យយ៉ាងល្អិតល្អន់តាមវីដេអូ VAR នោះខ្សែប្រយុទ្ធ Harry Kane គឺមិនស្ថិតនៅក្នុងជំហរក្រៅល្បែងទេ (offside) ដូច្នោះទើបអាជ្ញាកណ្ដាលលោក Michael Oliver ផ្ដល់បាល់ Penalty ឲ្យមកកាន់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur។

ការប្រកួតជើងទី 2 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup នឹងធ្វើឡើងនៅក្នុងថ្ងៃទី 25 ខែមករានេះ ហើយក្លឹបតោខៀវ Chelsea នឹងបើកកីឡដ្ឋាន Stamford Bridge ដើម្បីត្រៀមទទួលក្រុមភ្ញៀវ Tottenham Hotspur នៅក្នុងប្រកួតទី 2 ដើម្បីស្វែងរកមួយក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup។

បុត្រ

 

Share This Post: