ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ គឺសមត្ថកិច្ចមិនបានចាប់ដៃជនរងគ្រោះមកផ្តិតមេដៃឡើយ (មានវីដេអូ)

    BY Khmernote Media December 8, 2022
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ គឺសមត្ថកិច្ចមិនបានចាប់ដៃជនរងគ្រោះមកផ្តិតមេដៃឡើយ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ថា ស្ត្រីរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ គឺសមត្ថកិច្ចមិនបានចាប់ដៃជនរងគ្រោះមកផ្តិតមេដៃឡើយ។ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖

    «សូមបងប្អូនប្រជាពលរដ្ឋ ស្តាប់សម្លេងដែលបញ្ជាក់ការពិតរបស់អ្នកគ្រូពេទ្យ ដែលជាម្ចាស់គ្លីនិកឯកជន ដែលបានព្យាបាលជនរងគ្រោះឈ្មោះ ម៉ុច សហរីល័ក្ខ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលេីស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

    នេះជាម្តីបញ្ជាក់របស់អ្នកគ្រូពេទ្យដែលជាម្ចាស់គ្លីនិកពន្លឺ​ ដែលជនរងគ្រោះឈ្មោះ​ ម៉ុច​ សហរីល័ក្ខ​ បានទៅសម្រាកព្យាបាលរបួស បន្ទាប់រងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី​០៥​ ខែធ្នូ​ ឆ្នាំ២០២២​ វេលាម៉ោង​ ០២​ និង១០នាទី​ នៅលេីស្ពានជ្រោយចង្វារចាស់​ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ។

    ដោយអ្នកគ្រូពេទ្យបានបញ្ចាក់ថា​ អ្នករបួសមិនបានសន្លប់ដូចដែលលេីកឡេីងប្រាប់សាព័ត៌មាន TVFB នោះទេ​ គឺគាត់មានស្មារតីគ្រប់គ្រាន់​ និងបានដេីរចូលមកពិនិត្យព្យាបាលដោយខ្លួនឯង​ មិនមានការសែង​ចូលនោះទេ មានន័យថាជនរងគ្រោះត្រឹមរងរបួសភ្នែក ក្បាល និងត្រង់ក ។ ម៉្យាងទៀតក៏មានមនុស្ស​ដែលស្គាល់គ្នាចំនួន២នាក់ នៅជាមួយជនរងគ្រោះជាប់រហូត​ ហេីយក៏គ្មានហេតុផលណាមួយដែលសមត្ថកិច្ច​ ត្រូវចាប់ដៃជនរងគ្រោះមកផ្តិតមេដៃនោះទេ​ ។ ទាំងនេះហេីយ​ ជាការបំភ្លឺការពិតរបស់អ្នកគ្រូពេទ្យ​ ដែលបាន​ព្យាបាលឈ្មោះ​ ម៉ុច​ ស្រីល័ក្ខ​ »

    Share This Post: