ខ្មែរណូត

ស្វែងរក

  • កីឡា

    មិត្តរួមក្រុមរបស់ខ្សែការពារ Diego Godin សង្ឃឹមថាខ្សែការពារវ័យចាស់រូបនេះនឹងបន្ដស្នាក់នៅជាមួយនឹង AT Madrid

    BY Khmernote Media January 10, 2019
    មិត្តរួមក្រុមរបស់ខ្សែការពារ Diego Godin សង្ឃឹមថាខ្សែការពារវ័យចាស់រូបនេះនឹងបន្ដស្នាក់នៅជាមួយនឹង AT Madrid

    ខ្សែការពារ Jose Gimenez សង្ឃឹមថាអាចនឹងបានលេងជាមួយខ្សែការពារ Diego Godin បន្ដទៀតនៅក្នុងក្លឹប Atletico Madrid បន្ទាប់ពីខ្សែការពារវ័យចាស់សញ្ជាតិអ៊ុយរូហ្គាយរូបនេះកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹប Inter Milan ហើយអាចនឹងចាកចេញពីក្លឹប Atletico Madrid ក្នុងពេលឆាប់ៗនេះ។

    ខ្សែការពារ Diego Godin នឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹប Atletico Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះ ស្របពេលដែលខ្សែការពារវ័យ 32 ឆ្នាំរូបនេះត្រូវបានក្លឹបធំៗមួយចំនួននៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ ក្នុងនោះក្លឹប Inter Milan កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងខ្សែការពារ Godin។ គិតមិនដល់ពេលនេះមិនទាន់មានដំណឹងថាខ្សែការពារ Diego Godin បានចចារកុងត្រាថ្មីជាមួយនឹងក្លឹប Atletico Madrid នៅឡើយទេ។

    មិត្តរួមក្លឹបនិងក្រុមជម្រើសជាតិរបស់ខ្សែការពារ Diego Godin ខ្សែការពារ Jose Gimenez សង្ឃឹមថាអាចនឹងបន្ដលេងជាមួយនឹង Godin បានរយៈពេលយូរទៀត ហើយសង្ឃឹមថា Godin នឹងសម្រេចចិត្តបន្ដស្នាក់នៅជាមួយនឹងក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: