ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់រយៈពេល៣៦ឆ្នាំ! ទីបំផុត អាហ្សង់ទីន បានលើកពាន WORLD CUP 2022

    BY Naren December 19, 2022
    អស់រយៈពេល៣៦ឆ្នាំ! ទីបំផុត អាហ្សង់ទីន បានលើកពាន WORLD CUP 2022

    (កាតា)៖ ការប្រកួតរវាងអាហ្សង់ទីន និងបារាំង នាយប់ថ្ងៃទី១៨ ខែធ្នូ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ក្លាយជាការប្រកួតបាល់ទាត់ពិភពលោកដែលមិនអាចបំភ្លេចបាន ដោយ អាហ្សង់ទីន បានស្មើ ៣-៣ ជាមួយ បារាំង បន្ទាប់ពី១២០នាទី និងឈានដល់វគ្គ បាល់កាត់សេចក្តី។

    ហើយ អាហ្សង់ទីន បានយកឈ្នះក្នុងលទ្ធផល ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទី និងឈ្នះពាន World Cup បន្ទាប់ពីរង់ចាំអស់រយៈពេល ៣៦ឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺ Messi កំពូល​តារា​ឆ្នើម​បំផុត​នៃ​ពិភព​បាល់ទាត់​​បាន​សម្រេច​ក្តី​សុបិន​ដ៏​ធំ​បំផុត​ក្នុង​អាជីព​របស់​គាត់ ដោយបានលើកពាន World Cup ក្រោយពីបានបរាជ័យជាច្រើនដងមក។

    ក្រោយពីបញ្ចប់ការប្រកួតនិងបានរកឃើញប្រទេសដែលលើកពាននោះ យើងក៏មកដឹងពីពានរង្វាន់បុគ្គលក្នុងព្រឹត្តិការណ៍ World Cup 2022 នៅកាតា ដោយLionel Messi ឈ្នះពានកីឡាករល្អជាងគេ (best player) , Kylian Mbappé អ្នកស៊ុតបញ្ជូលទីច្រើនជាងគេ (Golden Boot), Emiliano Martíne អ្នកចាំទីល្អជាងគេ (Golden Glove) និង Enzo Fernández កីឡាករវ័យក្មេងលេងល្អជាងគេ (Young player of the tournament)៕

    Share This Post: