កីឡា

Cesc Fabregas ផ្ទេរទៅកាន់ក្លឹប AS Monaco ហើយកាលពីម្សិលមិញ

BY
Khmernote Media
January 12, 2019

ខ្សែបម្រើចាស់វស្សា Cesc Fabregas បានផ្ទេរទៅកាន់ក្លឹប AS Monaco ដែលដឹកនាំដោយមិត្តរួមក្រុមរបស់គេ Thierry Henry ជាផ្លូវការហើយ បន្ទាប់ពីខ្សែបម្រើវ័យ 31 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងប្រកួតចុងក្រោយជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងជំនួបប៉ះជាមួយនឹង Nottingham Forest ក្នុងការប្រកួតពានរង្វាន់ FA Cup។

អតីតខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះបានលាអ្នកគាំទ្រទាំងទឹកភ្នែកក្នុងប្រកួតចុងក្រោយជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោមពេលរួមរស់ជាមួយនឹងក្លឹបតោខៀវ Chelsea តាំងពីឆ្នាំ 2014 មក។ ខ្សែបម្រើ Cesc Fabregas បានផ្ទេរទៅកាន់ក្លឹប AS Monaco ក្នុងតម្លៃផ្ទេរ 10លានអឺរ៉ូ បន្ទាប់ពីរដូវកាលថ្មីខ្សែបម្រើ Cesc Fabregas ពិបាកស្វែងរកដំណែងជម្រើសដំបូងរបស់ក្លឹប ក្រោយពេលលោក Maurizio Sarri ចូលមកដឹកនាំក្លឹបតោខៀវ Chelsea ដែលជាហេតុធ្វើឲ្យ Fabregas សម្រេចចិត្តចាកចេញពីក្លឹបទៅស្វែងរកទ្រនំថ្មី។

គិតចាប់តាំងពីខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបង្ហាញខ្លួនឲ្យក្លឹបកាំភ្លើងធំ Arsenal និងក្លឹបតោខៀវ Chelsea នៅក្នុងទឹកដីអង់គ្លេស កីឡាករ Cesc Fabregas បានបង្ហាញខ្លួននៅក្នុងការប្រកួត Premier League, FA and League Cup បានចំនួន 501 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 79 គ្រាប់។ ក្នុងពេលដែល Fabregas ផ្ទេរទៅកាន់ក្លឹប Monaco នេះខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ វាគឺជាការងារថ្មី និងកតិ្តយសដ៏អស្ចារ្យ។ ខ្ញុំមកទីនេះដើម្បីជួយក្រុម ខ្ញុំពិតជាសប្បាយចិត្តណាស់។

បុត្រ

ប្រភព៖ BBC

Share This Post: