សមាគមបាល់ទាត់ជប៉ុន បានស្នើឱ្យលោកគ្រូ Moriyasu Hajime នៅបន្ដដឹកនាំក្រុមជម្រើសជាតិជប៉ុន
- BY
- autoadmin
- December 26, 2022
សមាគមបាល់ទាត់ជប៉ុន (JFA) បានស្នើឱ្យគ្រូបង្វឹកក្រុមជម្រើសជាតិបុរស គឺលោក Moriyasu Hajime បន្តកាន់មុខតំណែងរបស់គាត់។ JFA បាននឹងកំពុងពិចារណាថា តើគួរយកនរណាមកដឹកនាំក្រុម ខណៈដែលកិច្ចសន្យារបស់លោក Moriyasu បានផុតកំណត់ នៅចុងបញ្ចប់នៃ FIFA World Cup ដែលប្រព្រឹត្តនៅប្រទេសកាតា។ រំលឹកដែរផងថា ជប៉ុនបានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ និងអេស្ប៉ាញក្នុងវគ្គចែកពូល ប៉ុន្តែមិនអាចឈានទៅវគ្គ ៨ក្រុម ចុងក្រោយ ដូចដែលក្រុមបានសង្ឃឹមនោះឡើយ។

នៅពេលដែល JFA និងលោក Moriyasu បានយល់ព្រមលើព័ត៌មានលម្អិតនៃកិច្ចសន្យា រយៈពេលកាន់មុខតំណែងរបស់គាត់នឹងត្រូវបញ្ចប់លុះត្រាមានការយល់ព្រមពីគណៈកម្មាធិការប្រតិបត្តិរបស់សមាគម។ ជាមួយគ្នានេះ នៅពេលលោក Moriyasu បង្ហាញខ្លួនក្នុងកម្មវិធីរបស់ទូរទស្សន៍ NHK បន្ទាប់ពីត្រឡប់មកពីប្រទេសកាតា គាត់មានអារម្មណ៍វិជ្ជមានក្នុងការបន្តដឹកនាំក្រុមជម្រើសជាតិរបស់ជប៉ុន។ ប្រធាន JFA លោក Tashima Kohzo ក៏បានសរសើរគ្រូបង្វឹករូបនេះ ដែលអាចឱ្យមានការរួបរួមក្នុងចំណោមកីឡាករ ហើយបាននិយាយថា គាត់គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពមានសមត្ថភាពសម្រាប់ការងារកំពូល៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






