ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Unai Emery ចង់ឃើញ Ozil ចាកចេញពីក្លឹបនៅក្នុងខែមករានេះ

    BY Khmernote Media January 14, 2019
    លោក Unai Emery ចង់ឃើញ Ozil ចាកចេញពីក្លឹបនៅក្នុងខែមករានេះ

    គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Unai Emery ចង់ឃើញខ្សែបម្រើ Mesut Ozil ចាកចេញពីក្លឹបនៅក្នុងខែមករានេះ ដើម្បីសម្រួលដល់ការផ្ទេរផ្សេងទៀតនៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារនេះ។

    ក្នុងមួយរយៈចុងក្រោយនេះខ្សែបម្រើ Mesut Ozil បានធ្លាក់ចេញពីការចាប់អារម្មណ៍របស់លោក Unai Emery ហើយកាលពីថ្ងៃសៅរ៍កន្លងទៅក្នុងជំនួបជាមួយនឹង West Ham លោក Unai Emery មិនបានកោះហៅខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះមកចូលរួមជាមួយនឹងក្រុមទេ។ លោក Unai Emery ចង់លក់ខ្សែបម្រើ Mesut Ozil នៅក្នុងខែមករានេះ ដើម្បីបានប្រាក់ខ្លះសម្រួលដល់ការផ្ទេរកីឡាករផ្សេងៗក្នុងទីផ្សារដោះដូរកីឡាករនេះ។ ការសម្រេចចិត្តបែបនេះរបស់លោក Unai Emery នេះត្រូវបានគេជឿថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបាត់បង់ទំនុកចិត្តលើខ្សែបម្រើ Mesut Ozil ទោះបីជា Ozil ចង់បង្ហាញពីសមត្ថភាពឲ្យ Emery មើលឃើញក៏ដោយ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: