អន្តរជាតិ
វីរៈបុរសបាល់ទាត់ប្រេស៊ីល Pelé បានទទួលមរណភាពក្នុងជន្មាយុ ៨២ឆ្នាំ
BY Naren
December 30, 2022
ស្តេចបាល់ទាត់របស់ប្រេស៊ីល Pelé បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ នៅមន្ទីពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo ប្រទេសប្រេហ្ស៊ីល ថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីប្រយុទ្ធជាមួយជំងឺមហារីកយ៉ាងយូរ នេះបើយោងតាមការបញ្ជាក់របស់ ក្រុមគ្រួសាររបស់គាត់។ លោក Pelé ដែលជាកីឡាករតែម្នាក់គត់ដែលឈ្នះពាន World Cup បីដងនោះ បានចូលសម្រាកនៅមន្ទីរពេទ្យតាំងពីខែវិច្ឆិកាមកម្ល៉េះ។

Pelé កើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៤០។ ក្នុងអាជីពរយៈពេល២១ឆ្នាំរបស់គាត់ Pelé លោកស៊ុតបញ្ចូលទីបាន ១,២៨៣ គ្រាប់ក្នុងការប្រកួត ១,៣៦៧ រួមទាំង ៧៧គ្រាប់សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។ ហើយជាកីឡាករតែមួយគត់ដែលបានឈ្នះ World Cup បីដងក្នុងឆ្នាំ ១៩៥៨, ១៩៦២ និង១៩៧០៕




ប្រភព៖ nytimes