ប្រធានក្លឹប PSG និងប្រធានក្លឹប Spur កំពុងពិភាក្សាលើគម្រោងវិនិយោគមួយដែលតម្លៃជាង ១ពាន់លានដុល្លារ
- BY
- Pheakdey
- January 11, 2023
ប្រធានក្លឹបបាល់ទាត់ PSG គឺលោក Nasser Al Khelaifi ត្រូវបានបណ្តាញសារព័ត៌មាន The Sun រាយការណ៍ថា បានជួបនិងជជែកគ្នាជាច្រើនដងជាមួយនិងលោក Daniel Levy ប្រធានកឹ្លបបាល់ទាត់ Tottenham Hotspur ជុំវិញគម្រោងវិនិយោគដ៏ធំដែលមានតម្លៃរហូតដល់ ១ពាន់លាន (១,២២ ពាន់លានដុល្លារ)។ ការវិនិយោគនេះគឺមិនមែនជាការវិនិយោគរវាងក្លឹបបាល់ទាត់ទាំង ២នេះទេ តែវាជាគម្រោងមួយដែលផ្នែកវិនិយោគកីឡាបាល់ទាត់នៃប្រទេសកាតាចង់ទិញភាគហ៊ុនចំនួន ២៥% របស់ក្លឹបមាន់ខ្នាយមាស។
លោក Nasser Al Khelaifi
គួរកត់សម្គាល់ថា លោក Nasser Al Khelaifi គឺជាមហាសេដ្ឋីជនជាតិកាតា ដែលមានជំនួញធំៗជាច្រើននៅក្នុងដៃ ខណៈរូបលោកក៏ជាប្រធានផ្នែកវិនិយោគក្នុងវិស័យកីឡានៃប្រទេសកាតាទាំងមូលផងដែរ។ សូមបញ្ជាក់ជូនផងដែរថា គម្រោងនៃការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមខាងលើនេះគឺបានកើតឡើងខណៈពេលដែលវិស័យកីឡាបាល់ទាត់របស់ប្រទេសកាតាបានសម្រេចដាក់គោលដៅបោះជំហ៊ានមកកាន់ពិភពបាល់ទាត់នៅក្នុងចក្រភពអង់គ្លេស៕
លោក Daniel Levy
អត្ថបទ៖ ភក្តី
ប្រភព៖ The Sun
- Share This Post: