កីឡា

Man United ចុះហត្ថលេខាខ្ជីជើងកីឡាករ Wout Weghorst ពីក្លឹប Beşiktaş

BY
Pheakdey
January 14, 2023

ក្លឹប​បិសាចក្រហមបានចុះហត្ថលេខាជាផ្លូវការហើយក្នុងការនាំយកកីឡកខែ្សប្រយុទ្ធម្នាក់ដែលកំពុងលេងឲ្យក្លឹប Beşiktaş ក្នុងក្របខណ្ឌលីកកំពូលប្រទេសតួគីមកចូលរួមក្រុមនៅក្នុងរដូវការថ្មីនេះ។ ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករ Wout Weghorst សញ្ជាតិហូឡង់ មានអាយុ ៣០ឆ្នាំ ខណៈកីឡាកររូបនេះកំពុងបង្ហាញទម្រង់លេងយ៉ាងល្អជាមួយនិងក្លឹបអាជីព និងក្រុមជម្រើសជាតិ។

យ៉ាងណាក្តី ការនាំយកកីឡាករហូឡង់រូបនេះទៅលេងនៅទឹកដីអង់គ្លេសគឺត្រូវបានក្លឹប Manchester United ធ្វើឡើងក្នុងលក្ខខណ្ឌខ្ជីជើងប៉ុណ្ណោះ។​ បើទោះជាយ៉ាងនេះក្តី ក្លឹប Manchester United ត្រូវបង់ប្រាក់ឲ្យក្លឹបBeşiktaş ​ចំនួន ២,៥លានផោន ឬស្មើនិងជាង ៣លានដុល្លារអាមេរិកសម្រាប់កិច្ចសន្យាខ្ជីជើងនេះ ខណៈបិសាចក្រហមត្រូវបន្តផ្តល់ប្រាក់ឈ្មួលទៅកាន់កីឡាករ Wout Weghorst តាមលក្ខខណ្ឌដែលបានកំណត់ក្នុងកុងត្រាចាស់រវាងកីឡាករនិងក្លឹបចាស់ផងដែរ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ The Goal

 

Share This Post: