កីឡា

ប្រិយមិត្តបាល់ទាត់ជាង ២លាននាក់កំពុងព្យាយាមទិញសំបុត្រចូលទស្សនាការប្រកួតរវាង Paris Saint-Germain និង Al-Nassr

BY
Pheakdey
January 14, 2023

តាមការគ្រោងទុកគឺក្លឹបបាល់ទាត់យក្សរបស់បារាំង Paris Saint-Germain នឹងត្រូវប្រកួតជាលក្ខណៈមិត្តភាពជានិងក្លឹបអ្នកមាននៅអារ៉ាប៊ីសាអូឌីត Al-Nassr នៅក្នុងថ្ងៃទី ១៩ ខែមករាខាងមុននេះ។ ជំនួបមួយនេះនឹងក្លាយជាជំនួបក៏កក្រើកនិងធំបំផុតមួយនៅក្នុងពិភពកីឡាបាល់ទាត់ ដ្បិតអ្នកទស្សនានឹងបានឃើញកីឡាករកម្រិតកំពូលជាច្រើនរូបលេងជាមួយគ្នានៅក្នុងទីលានតែមួយ។

សម្រាប់កីឡាករកំពូលៗរបស់ក្លឹប Paris Saint-Germain មានដូចជា  Lionel Messi, Kylian Mbappe និង Neymar ខណៈក្លឹប Al-Nassr ឯណោះវិញគឺមានកីឡាករដែលកំពុងអ្នកប្រជាប្រិយភាពខ្លាំងបំផុតម្នាក់នៅជុំវិញពិភពលោកគឺ Cristiano Ronaldo។ ព្រោះតែការប្រកួតនេះគឺជាជំនួបដ៏ធំក្នុងប្រវត្តិសាស្រ្តបាល់ទាត់ កាសែត  ESPN បានរាយការណ៍ថា មានប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់រាប់លាននាក់កំពុងទន្ទឹងរងចាំទស្សនាការប្រកួតនេះ ខណៈគិតត្រឹមពេលនេះមានទស្សនិកជនជាង ២លាននាក់ហើយដែលបានស្នើសុំទិញសំបុត្រតាមប្រព័ន្ធ Online សម្រាប់ការចូលទៅទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ ESPN

Share This Post: