កីឡា

Barcelona លើកពាន Super Cup ទី ១៤ ក្នុងប្រវត្តិសាស្រ្ត ក្រោយបំបាក់ Real Madrid ក្នុងលទ្ធផល ៣ : ១

BY
Pheakdey
January 16, 2023

ក្រុមបាល់ទាត់ Barcelona បានទទួលជ័យជំនះក្នុងទល្ធផល ៣ : ១ ក្នុងការប្រកួតទល់នឹងក្លឹប Real Madrid សម្រាប់ការប្រកួតក្នុងវគ្គផ្តច់ព្រ័ត្តនៃពានរង្វាន់ Spanish Super Cup កាលពីយប់មិញនេះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្តរវាងក្លឹបលំដាប់កំពូលរបស់ប្រទេសអេស្ប៉ាញទាំង ២នេះត្រូវ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានអ្នកចូលរួមទស្សនាផ្ទាល់រាប់ម៉ឺននាក់ និងជាច្រើនលាននាក់ផ្សងទៀតទស្សនានៅតាមផ្ទះ។

ជ័យជំំនះដ៏ត្រចះត្រចង់នេះបានជួយឲ្យក្លឹប Barcelona លើកពាន Spanish Super Cup លើកទី ១៤ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនផងដែរ។ គ្រាប់បាល់ចំនួន ៣គ្រាប់របស់ Barcelona គឺអាចរកបានដោយកីឡាករ Gavi នៅនាទី ៣៣ គ្រាប់ទី ២ធ្វើបានដោយកីឡាករ Robert Lewandowski នៅនាទី ៤៥ ខណៈគ្រាប់បាល់ចុងក្រោយគឺជាគ្រាប់បាល់របស់កីឡាករវ័យក្មេង Pedri នៅនាទី ៦៩។ ដោយឡែកគ្រាប់បាល់មួយគ្រាប់របស់ Real Madrid វិញគឺជាគ្រាប់បាល់របស់កីឡាករ Karim Benzema នៅនាទី ទី៩៣៕

អត្ថបទ៖ ភក្តី

ប្រភព៖ Goal

Share This Post: