ខ្មែរណូត

ស្វែងរក

  • កីឡា

    Juventus កំពុងពិចារណាយកលោក Zidane ឬលោក Conte មកជំនួយតំណែងលោក Allegri

    BY Pheakdey January 16, 2023
    Juventus កំពុងពិចារណាយកលោក Zidane ឬលោក Conte មកជំនួយតំណែងលោក Allegri

    អ៊ីតាលី៖ ក្លឹបបាល់ទាត់សេះបង្កង់ Juventus កំពុងពិចារណាធ្វើការផ្លាស់ប្តូរគ្រូបង្វឹកថ្មីហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករានេះ។ អ្នកចាត់ការដែលកំពុងដឹកក្លឹបបាល់ទាត់ Juventus នាពេលបច្ចុប្បន្ននេះគឺលោក Massimiliano Allegri ជនជាតិអ៊ីតាលី វ័យ ៥៥ឆ្នាំ ដែលធ្លាប់ជួយឲ្យក្លឹបសេះបង្កង់ឈ្នះពានរង្វាន់ធំៗជាច្រើនផងដែរនាពេលកន្លងមក។

    លោក Massimiliano Allegri

    យ៉ាងណាក្តី ក្លឹប Juventus ហាក់បង្ហាញទម្រង់លេងមិនល្អនោះទេក្នុងមួយរយៈពេលចុងក្រោយនេះ ហើយថ្មីៗនេះទៀតសោធក្រុមសេះបង្កង់បានលេងចាញ់ក្រុម Napoli ក្នុងលទ្ធផលរហូតដល់ ៥ : ១ ឯណោះ។ ព្រោះលទ្ធផលចាញ់យ៉ាងអាម៉ាស់នេះហើយទើបធ្វើឲ្យប្រធានក្លឹបនិងក្រុមប្រឹក្សាពិបាលរបស់ក្លឹបមិនសប្បាយចិត្តជាមួយលោក Massimiliano Allegri នោះទេ និងចង់ស្វែករកគ្រូថ្មីមកជំនួយតំណែងរបស់គាត់តែម្តង ។ ប្រភពខាងលើបាបបញ្ជាក់ទៀតថា ចំពោះបេក្ខភាពគ្រូបង្វឹកដែលអាចមកដឹកនាំក្រុម Juventus ជំនួសលោក Massimiliano Allegri មាន ២រូប គឺលោក Zinedine Zidane ឬ លោក Antonio Conte៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Goal

    Share This Post: