Ronaldo ត្រូវបានជ្រើសរើសឲ្យធ្វើប្រធានក្រុម Saudi All-Star សម្រាប់ការប្រកួតជាមួយនឹង Paris Saint-Germain
- BY
- Pheakdey
- January 17, 2023
អារ៉ាប៊ីសាអូឌីត៖ កីឡាករ Cristiano Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់នៃប្រទេសអារ៉ាប៊ីសាអូឌីតជ្រើសរើសឲ្យធ្វើប្រធានក្រុមសម្រាប់ដឹកនាំក្រុមប្រកួតមិត្តភាពជាមួយនឹងក្លឹបបាល់ទាត់បារាំង Paris Saint-Germain នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករានេះ។ ក្រុមបាល់ទាត់ដែលនឹងត្រូវលេងនៅក្រោមបេក្ខភាពប្រធានក្រុម Cristiano Ronaldo នោះ គឺជាក្រុមកីឡាករល្អៗដែលត្រូវបានជ្រើសចេញពីក្លឹបបាល់ទាត់ Al-Nassr និង ក្លឹប Al-Hilal ឬហៅថា ក្រុម Saudi all-Star។
គួរបញ្ជាក់ជូនថា ការប្រកួតមិត្តភាពរវាងក្រុម Paris Saint-Germain និងក្រុម Saudi All-Star នឹងត្រូវរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករានៅក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអូឌីត។ ចំពោះពេលវេលាវិញគឺការប្រកួតនិងត្រូវចាប់ផ្តើមនៅម៉ោង ៨យប់ សម្រាប់ម៉ោងនៅអារ៉ាប៊ីសាអូឌីត ដែលត្រូវនឹងម៉ោង ១២ យប់ នៃថ្ងៃទី ១៩ ឆ្លងចូលថ្ងៃទី ២០ សម្រាប់ម៉ោងនៅកម្ពុជា។ សូមរម្លឹកផងដែរថា ការប្រកួតមិត្តភាពខាងលើនេះនឹងក្លាយជាការប្រកួតបាល់ទាត់ដ៏កក្រើកមួយនេះ ដ្បិត Paris Saint-Germain ជាក្លឹបដែលមានកីឡាករល្បីជាច្រើនដូចជា Lionel Messi, Neymar និង Kylian Mbappé ជាដើម៕
អត្ថបទ៖ ភក្តី
ប្រភព៖ Goal
- Share This Post: