ខ្មែរណូត

ស្វែងរក

  • កីឡា

    មួយក្បាលរបស់ Ronaldo ជួយឲ្យ Juventus លើកពានរង្វាន់ Italy Super Cup កាលពីយប់មិញ

    BY Khmernote Media January 17, 2019
    មួយក្បាលរបស់ Ronaldo ជួយឲ្យ Juventus លើកពានរង្វាន់ Italy Super Cup កាលពីយប់មិញ

    ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បានជួយឲ្យ Juventus ឈ្នះពានរង្វាន់ Italy Super Cup ក្រោយពេលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះតែតបាល់បញ្ចូលទីយកឈ្នះក្លឹប AC Milan នៅក្នុងនាទីទី 61។

    ការឈ្នះពានរង្វាន់ Italy Super Cup ឫក៏ពានរង្វាន់ Supercoppa Italiana របស់ក្លឹបសេះបង្កង់ Juventus នេះគឺជាការឈ្នះលើកទី 8 របស់ពួកគេ ហើយក៏ជាពានរង្វាន់ទី 1 របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដូចគ្នាបន្ទាប់ពីរូបគេជួយឲ្យក្លឹប Juventus យកឈ្នះក្លឹប AC Milan កាលពីយប់មិញ។

    ការប្រកួតពានរង្វាន់ Italy Super Cup កាលពីយប់មិញនេះគឺធ្វើឡើងនៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត​ ហើយសម្រាប់ការជ្រើសរើសប្រទេសដទៃដើម្បីប្រកួតពានរង្វាន់នេះគឺតែងតែធ្វើឡើងជារឿយៗសម្រាប់ពានរង្វាន់ Italy Super Cup ឫក៏ពានរង្វាន់ Supercoppa Italiana នេះដោយសារតែសហព័ន្ធកីឡាបាល់ទាត់អុីតាលីចង់ទាក់ទងអ្នកគាំទ្រឲ្យស្គាល់បាល់ទាត់អុីតាលីឲ្យបានច្រើន។

    បុត្រ

     

    Share This Post: