កីឡា
Man Utd បានត្រឹមស្មើ Crystal Palace ខណៈ Casemiro ត្រូវរងពិន័យមិនឲ្យចូលលេងក្នុងប្រកួតទល់នឹង Arsenal នៅចុងសប្តហ៍នេះ
- BY
- Pheakdey
- January 19, 2023
ក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេល ៩០នាទីមក ក្រុមបិសាចក្រហម Manchester United បានត្រឹមទទួលលទ្ធផល ១ : ១ ប៉ុណ្ណោះក្នុងការលេងទល់នឹងក្រុមម្ចាស់ផ្ទះ Crystal Palace សម្រាប់ការប្រកួតវិលជុំនៅសប្តាហ៍ទី ១៩ នៃពានរង្វាន់បាល់ទាត់ Prime League។ គ្រាប់បាល់ ១គ្រាប់របស់ Manchester United គឺត្រូវបានធ្វើឡើងដោយកីឡាករ Bruno Fernandes នៅនាទី ទី៤៣ ខណៈនៅម៉ោងបន្ថែមនៃតង់ទី ២ ក្រុម Crystal Palace បានរកគ្រាប់តាមស្មើដោយកីឡាករ Michael Olise។
បើទោះជាក្រុមបិសាចក្រហមអាចទទួលបាន ១ពិន្ទុត្រលប់ទៅផ្ទះវិញក៏ពិតមែន តែការប្រកួតនេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងសម្រាប់ការប្រកួតបន្ទាប់របស់ Manchester United ដ្បិតកីឡាករ Casemiro ត្រូវទទួលបានកាតលឿងនៅនាទី ទី៨០។ កាតលឿនមួយសន្លឹកនេះគឺជាកាតលឿងទី ៥របស់ Casemiro នៅក្នុងក្របខណ្ឌ Prime League ហើយយោងទៅតាមច្បាប់របស់ FIFA គឺខ្សែបម្រើឆ្នើមរូបនេះនឹងពិន័យមិនឲ្យចូលលេងមួយប្រកួត ដែលប្រកួតនោះគឺជាជំនួបរវាង Manchester United ត្រូវលេងទល់នឹងក្រុមកំពូលតារាង Arsenal ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Goal
កីឡា
ឧកញ៉ា ស្រី ចាន់ថន ថាកីឡាករប្រស៊ីល Tiago នឹងនាំយកកីឡាគុនខ្មែរ ទៅឱ្យពិភពលោកស្គាល់ ព្រោះពិភពលោកមិនដែលដឹងទេថា កម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះ
- March 7, 2023
ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នៅព្រឹកថ្ងៃទី០៧ ខែមីនានេះបានឱ្យដឹងថា កីឡាករប្រស៊ីល Tiago នឹងនាំយកកីឡាគុនខ្មែរ ទៅឱ្យពិភពលោកស្គាល់ ព្រោះពិភពលោកមិនដែលដឹងនោះទេថាកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះ។ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារយ៉ាងដូច្នេះថា៖
«កីឡាករខ្លាំងទើបគុនខ្មែរខ្លាំង គុនខ្មែរខ្លាំងទើបប្រទេសដទៃគេគោរព គេឲ្យតម្លៃជាតិសាសន៍កម្ពុជារបស់យើង។ Tiago នឹងចូលរួមជាមួយក្លិបថ្មី ព្រមទាំងការគាំទ្រនៃការបង្កើតក្លិបគុនខ្មែរលំដាប់អន្តរជាតិ របស់កម្ពុជាយើងនេះ»។
លោកបន្តថា «Tiago និយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាខ្លាំងបំផុត។ លើសពីនេះទៅទៀតគាត់បានដក់ចិត្តស្រលាញ់កេរ្តិ៍មរតកដូនតា កីឡាគុនខ្មែរផងដែរ។ គាត់បាននិយាយថា Tiago បានបន្ថែមទៀតថា គាត់នឹងនាំយកកីឡាមរតកដូនតាខ្មែរមួយនេះទៅឲ្យពិភពលោកស្គាល់ជាដាច់ខាត ព្រោះពិភពលោកមិនដែលដឹងនោះទេកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះដូចជាប្រទេសកម្ពុជាឡើយ។ ហើយគាត់ក៏មិនដែលឃើញប្រជាជននៃប្រទេសណាដែលមានភាពរួសរាយ និងពោរពេញទៅដោយក្តីស្រលាញ់បែបនេះនាពេលកន្លងមកនោះទេ។
គាត់បាននិយាយពាក្យមួយឃ្លាថា «យើងគួរតែរស់នៅកន្លែងណាដែលគេស្រលាញ់យើង គេឲ្យតម្លៃយើង» ហើយប្រទេសកម្ពុជាគឺជាកន្លែងដែលមានប្រជាជនស្រលាញ់គាត់ និងឲ្យតម្លៃគាត់ ដូច្នេះហើយគាត់ចង់មករស់នៅប្រទេសកម្ពុជានៅពេលអនាគត»។
សូមរំលឹកថាឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ តែងតែជួយឧបត្ថមគាំទ្រដល់វិស័យកីឡាគុនខ្មែរ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានគម្រោងរៀបចំបង្កើតក្លិបកម្រិតអន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ៕
កីឡា
ខាងសហព័ន្ធរបស់ឯកឧត្តម តែម មុឺន បានធ្វើការប្រកាសបដិសេដ ទាក់ទិនទៅនឹងលុយជំពាក់ ២.២ លានបាតរបស់ប៊ូខាវ
- February 8, 2023
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះពីសេចក្តីប្រកាសបដិសេធរបស់ខាងសហព័ន្ធរបស់ ឯកឧត្តម តែម ម៉ឺន។
នៅក្នុងការបង្ហោះនោះ ឯកឧត្តម តែម៉ឺន បានមានប្រសាសន៍ថា៖ សូមបងប្អូនថៃដែលបានឆាតមកក្នុងផេករបស់ខ្ញំុបាទ គឺសហព័ន្ធខ្មែរយើងមិនបានទៅពាក់ព័ន្ធលុយរបស់ ប៊ូ ខាវទេ សូមអានអ្វីដែលជាការបង្ហាញនឹងបកស្រាយការពិតខាងក្រោមនេះ៖
– ចំពោះការប្រកួត World Fight tourment ឆ្នាំ២០២២ ក្រុមហ៊ុន World Fight បានស្នើរមកសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីចូលរួមសហការដោយក្នុងនោះបានរៀបចំការប្រជុំបែងចែកការងារគឺសហព័នធ័កីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេកទេសដោយក្នុងនោះគឺ៖
⁃ ទី១ មានភារៈកិច្ចក្នុងការស្នើរសុំច្បាប់ទៅក្រសួងអប់រំយុវជន និងកីឡាដើម្បីដំណើរការប្រកួត
⁃ ទី២ គឺមានភារៈកិច្ចក្នុងការរៀបចំកីឡាករកម្ពុជា ដើម្បីប្រកួតដោយមានគូរកម្ពុជានឹងបរទេសជាដើមប៉ុន្តែចំពោះកីឡាករបរទេសគឺក្រុមហ៊ុនជាអ្នករៀបចំ។
⁃ ទី៣ គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេសទេសក្នុងការប្រកួត
⁃ ទី៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានភារៈកិច្ចលើការធានាការងាររដ្ឋបាលរៀបចំមន្ត្រីបច្ចេសទេសអាជ្ញារកណ្តាលនិងចៅក្រមប្រកួត។
ចំណែកក្រុមហ៊ុន World Fight គឺទទួលការងារលើច្បាប់លិខិតស្នាមក្នុងការប្រកួត រៀបចំការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ ក៏ដូចជាការ រៀបចំទីតាំងក្នុងការប្រកួត និងសម្ភារផ្សេងៗ ហើយក៏ដូចជាការនាំយកកីឡាករបរទេស ហើយការចំណាយទាំងអស់គឺក្រុមហ៊ុនWorld Fight ជាអ្នករៀបចំដែលមានលោក Anthony ជាតំណាងក្រុមហ៊ុន។
ហើយសហព័ន្ធកីឡាប្រដាល់គុនខ្មែរគ្មានសិទ្ឋិក្នុងការចាត់ចែងរាល់លុយកាក់និងការចំណាយផ្សេងៗនោះទេ។ ក្នុងនោះដែរបន្ទាប់ពីឃើញមានការបង្ហោះលើបណ្តាញសង្គមពីសំណាក់ កីឡាករ ប៊ូ ខាវ ទាក់ទងនឹងការជំពាក់លុយជាង ២,២លានបាតនោះគឺ ប៊ូខាវ គួរតែពិភាក្សា ជាមួយនឹងAnthonyដែលជាតំណាងក្រុមហ៊ុនក៏ដូចជាភាគីពាក់ព័ន្ធទាក់ទងនឹងការចុះកិច្ចសន្យាក្នុងការប្រកួត។ ហើយក្នុងនោះផងដែរសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏គ្មានភារៈកិច្ចដែលត្រូវឆ្លើយតបនឹងកីឡាករ ប៊ូ ខាវ ទាក់ទីន នឹងការជំពាក់លុយជាង ២.២លានបាតទេ ព្រោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនមែនជាអ្នកដែលជាប់កិច្ចសន្យាជាមួយ ប៊ូ ខាវ នោះទេ៕ សូមទានជ្រាបទាំងអស់គ្នាទាំងបងប្អូនខ្មែរនិងបងប្អូនថៃ
ប្រភព៖ ស្រី ចាន់ថន-Srey Chanthorn
កីឡា
គ្រូបង្វឹកជម្រើសជាតិការ៉ាតេកម្ពុជា៖ ម្ចាស់មេដាយសំរឹទ្ធអន្តរជាតិនានាកំពុងសម្រួចគោលដៅឆ្ពោះទៅរកមេដាយមាស០៤គ្រឿង នាស៊ីហ្គេម ឆ្នាំ២០២៣
- BY
- srey nuch
- February 3, 2023
រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សហព័ន្ធកីឡាការ៉ាតេកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការជំរុញបន្ថែមទៅលើគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា ដែលជាម្ចាស់មេដាយសំរឹទ្ធដណ្តើមបានពីការប្រកួតកីឡាការ៉ាតេអន្តរជាតិនានា ដើម្បីសម្រួចឆ្ពោះទៅស្វែងរកមេដាយមាសជូនជាតិ ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
នៅក្នុងបទសម្ភាសន៍ដោយឡែកជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣, លោក ហេង ផេង ប្រធានគ្រូបង្វឹកជម្រើសជាតិការ៉ាតេកម្ពុជាមានប្រសាសន៍ថា យោងតាមសន្ទស្សន៍មេដាយមាសរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់ជាគោលការណ៍នូវមេដាយមាសចំនួន២វិញ្ញាសា ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធការ៉ាតេកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ជាពិសេសទៅលើកីឡាករកីឡាការិនីដែលជាម្ចាស់ជ័យលាភីដណ្តើមបានពីការប្រកួតអន្តរជាតិនានា នាពេលកន្លងមកថ្មីៗនេះ ដើម្បីសម្រួចគោលដៅឱ្យឈានដល់មេដាយមាសចំនួន៤វិញ្ញាសា។
ប្រធានក្រុមគ្រូបង្វឹករូបនេះសង្កត់ធ្ងន់ថា៖ «យើងកំពុងតម្រង់ទិសរបស់ម្ចាស់មេដាយសំរឹទ្ធ ដែលដណ្តើមបាន ក្នុងស៊ីហ្គេម លើកទី៣១ កាលពីខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ឱ្យឆ្ពោះទៅដណ្តើមមេដាយមាសជូនជាតិ ក្នុងពេលស៊ីហ្គេម ២០២៣។ ជាមួយគ្នានេះ យើងក៏កំពុងសម្រួចគោលដៅម្ចាស់មេដាយមាស កាលពីកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ឆ្ពោះទៅរកគោលដៅថែរក្សាមេដាយមាសដែរ ក្នុងស៊ីហ្គេម ២០២៣នេះដូចគ្នាផងដែរ។ ចំពោះកីឡាករម្នាក់ទៀត ក្រោម៦០គីឡូក្រាម ដែលទើបវិលត្រឡប់មកពីការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី ថ្មីៗនេះ ក៏ត្រូវបានតម្រង់ទិសគាត់ ក្នុងការបង្កើនគុណភាពបច្ចេកទេសហ្វឹកហាត់ឱ្យឆ្ពោះទៅដណ្តើមមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ដូចគ្នាផងដែរ»។
លោកបានលើកឡើងថា ចំពោះក្រុមសម្តែងនារីកម្ពុជា ដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតការ៉ាតេពិភពលោក K1 នៅប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក៏ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកំពុងសម្រួចគោលដៅក្រុមនារីឆ្ពោះទៅរកមេដាយមាសជូនជាតិទៀតផង។ ដូច្នេះជាទិសដៅ គឺប្រភេទកីឡាការ៉ាតេកម្ពុជាតម្រង់ទិសឆ្ពោះទៅស្វែងរកមេដាយមាសចំនួន៤វិញ្ញាសា ខណៈកីឡាករ កីឡាការិនីផ្សេងៗទៀតក៏ទម្រង់ទិសឆ្ពោះទៅរកមេដាយផ្សេងៗកម្រិតប្រាក់ ឬសំរឹទ្ធផងដែរ។
លោក ហេង ផេង បានរៀបរាប់អំពីសមាសភាពក្រុមជម្រើសជាតិ ពេលនេះ មានចំនួន២៨នាក់ ក្នុងនោះមានកីឡាករ១២នាក់ និងកីឡាការិនី១៦នាក់ ដោយការហ្វឹកហាត់ត្រូវបានចែកចេញជាពីរវិញ្ញាសាធំៗ គឺវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ខណៈវិញ្ញាសាប្រកួតការ៉ាតេក្នុងស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ គឺមាន១៧វិញ្ញាសា ក្នុងនោះវិញ្ញាសាផ្នែកនារីមានចំនួន៨ និងបុរសមាន៩វិញ្ញាសា។ ចំពោះវិញ្ញាសាប្រយុទ្ធផ្នែកបុរស មាន៥វិញ្ញាសា ឬប្រភេទទម្ងន់ចាប់ពីទម្ងន់ក្រោម ៥៥ គីឡូក្រាម, ក្រោម៦០ គីឡូក្រាម ក្រោម ៧៥ គីឡូក្រាម ក្រោម ៨៨ គីឡូក្រាម និងលើ ៨៨ គីឡូក្រាម ខណៈប្រយុទ្ធនារីមានប្រភេទទម្ងន់ ៥០ គីឡូក្រាម, ក្រោម ៥៥ គីឡូក្រាម, ក្រោម ៦១ គីឡូក្រាម, ក្រោម ៦៨ គីឡូក្រាម និងលើ ៦៨ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម។ រីឯវិញ្ញាសាសម្តែងមាន៤ឯកត្តជនបុរស-នារី សម្តែងជាក្រុមបុរស-នារី។
ប្រធានគ្រូបង្វឹករូបនេះបានអះអាងថា សម្រាប់ការដាក់បញ្ជូលលើវិញ្ញាសា១៧នេះ គឺក្រុមកីឡាករ កីឡាការិនីជម្រើសជាតិការ៉ាតេកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការត្រៀមប្រកួតប្រជែងមេដាយ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាមួយនេះ។ ចំពោះកាលបរិច្ឆេទនៃការប្រកួតលើប្រភេទកីឡាការ៉ាតេនឹងត្រូវធ្វើឡើងពីថ្ងៃទី០៦ ដល់ថ្ងៃ០៩ ខែឧសភា ឆ្នាំ២០២៣ នៅទីលានក្នុងសាល OCIC នៅជិតរង្វង់មូលនាងទេពមច្ឆា តំបន់ជ្រោយចង្វារ ឬជិតស្ពានបាឡេ។
លោក ហេង ផេង សង្កត់ធ្ងន់ថា ជាមួយនឹងការហ្វឹកហាត់ត្រៀមខ្លួនរយៈពេល២ឆ្នាំចុងក្រោយនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ គឺលោកសង្កេតឃើញពីឆន្ទៈដ៏មោះមុតរបស់កីឡាករ កីឡាការិនីជាមួយនឹងសមិទ្ធផល គុណផលរបស់ពួកគាត់កាន់តែរឹងមាំក្នុងគុណភាពបច្ចេកទេសល្អប្រសើរ ដោយទី១ ជាការយកចិត្តទុកដាក់គឺការពិនិត្យមើលកុំឱ្យធ្លាក់ចុះគុណផលបច្ចេកទេស ថែរក្សាកាយសម្បទា ចិត្តសាស្ត្រកីឡា ស្មារតីអារម្មណ៍ឱ្យកាន់តែមោះមុត ពោលគឺកុំឱ្យក្រាហ្វិចនៃសិទ្ធផលធ្លាក់ចុះ ដោយទោះតិចក្តី ច្រើនក្តីត្រូវតែឱ្យឡើងរហូត។
«នេះជាឱកាសមាស កុំឱ្យបាត់បង់ទៅវិញ ពីព្រោះនេះជាព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ហើយក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវកសាងកំណត់ត្រាថ្មីមួយជូនជាតិ តាមរយៈការដណ្តើមមេដាយឱ្យបានច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបានឱ្យអស់ពីសមត្ថភាព។ ក្រៅពីការបង្កើនការហ្វឹកហាត់ យើងក៏តែងតែបានសិក្សាយុទ្ធសាស្ត្រថាតើ ក្នុងប្រភេទទម្ងន់នីមួយៗ ដែលយើងបានត្រៀម មានប្រភេទទម្ងន់ណាខ្លះរបស់កីឡាករ កីឡាការិនីជាសមាជិកអាស៊ាន ដែលត្រៀមចូលរួមប្រកួតជាមួយយើងខ្លាំងលើផ្នែកណាខ្លះ ដោយយើងតែងតែក្រើនរម្លឹកក្រុមជម្រើសជាតិទាំងអស់មិនឱ្យធ្វេសប្រហែសនោះទេ ពីព្រោះពេលវេលាជិតអស់ហើយ»។ លោក ហេង ផេង បានគូសបញ្ជាក់បន្ថែម។
ជាមួយគ្នានេះ លោក ហេង ផេង បានគូសបញ្ជាក់ចុងក្រោយថា ចំពោះថ្នាក់ដឹកនាំសហព័ន្ធគឺតែងតែក្រើនរម្លឹក និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាគ្រប់ផែនការយុទ្ធសាស្ត្រទាំងអស់ ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនទាំងអស់ផ្តល់ការគាំទ្រដល់កីឡាករ កីឡាការិនីគ្រប់ប្រភេទកីឡារបស់យើងទាំងអស់ ដើម្បីឆ្ពោះទៅស្វែងរកមេដាយជូនជាតិឱ្យបានកាន់តែច្រើន ពីព្រោះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះគឺជារបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។
សូមជម្រាបជូនថា ប្រវត្តិប្រកួតកីឡាការ៉ាតេកម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន៤ នៅឆ្នាំ២០២២៖
១.ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ខែមីនា ឆ្នាំ២០២២ នៅកម្ពុជា គឺកម្ពុជាដណ្តើមបានមេដាយមាស ១គ្រឿង ដោយកីឡាករ ស្រៀង វិរៈ ទម្ងន់ ៨៤ គីឡូក្រាម, មេដាយប្រាក់ ១គ្រឿង ដោយកីឡាករលី គួយហាវ ទម្ងន់ ៦០ គីឡូក្រាម, មេដាយសំរឹទ្ធ ២គ្រឿង ដណ្តើមបានដោយកីឡាការិនី វ៉ាន់ ចរិយា ទម្ងន់ ៦១ គីឡូក្រាម និងកីឡាការិនី ភួង សុផល ទម្ងន់ ៦៨ គីឡូក្រាម។
២.ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ខែឧសភា ឆ្នាំ២០២២ មេដាយសំរឹទ្ធ ៣ គ្រឿង ជាប្រវត្តិសាស្ត្រដំបូងក្នុងស៊ីហ្គេម ដោយដណ្តើមបានដោយកីឡាការិនី លីម សុខវិច្ឆិកា វិញ្ញាសាប្រយុទ្ធក្រោម ៥៥ គីឡូក្រាម, កីឡាការិនី វណ្ណ សូដានីហេន វិញ្ញាសាប្រយុទ្ធលើ ៦៨ គីឡូក្រាម និងកីឡាករ ជូន មីឡាតម៉ាដាស វិញ្ញាសាប្រយុទ្ធក្រោម ៧៥ គីឡូក្រាម។
៣.ការប្រកួតជើងឯកពិភពលោក WKF Karate 1 Series A នៅទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ចុងឆ្នាំ២០២២ កម្ពុជាឈ្នះមេដាយសំរឹទ្ធ១ វិញ្ញាសាជាក្រុម ដោយកីឡាការិនី ថាត ឆេងហ័ង, ពុទ្ធា ស្រីណុច និង អូន ស្រីដា ។
៤.ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុង Tashkent ប្រទេស Uzbekistan ការ៉េតកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ ២គ្រឿង លើវិញ្ញាសាប្រយុទ្ធដូចគ្នា ដោយដណ្តើមបានដោយកីឡាការិនី លីម សុខវិច្ឆិកា ទម្ងន់ក្រោម ៥៥ គីឡូក្រាម និងកីឡាករ លី គួយហាវ ទម្ងន់ក្រោម ៦០ គីឡូក្រាម៕
ប្រភព៖ ក្រសួងព័ត៌មាន
SPONSOR
អត្តបទទាក់ទង
-
កីឡា
ឧកញ៉ា ស្រី ចាន់ថន ថាកីឡាករប្រស៊ីល Tiago នឹងនាំយកកីឡាគុនខ្មែរ ទៅឱ្យពិភពលោកស្គាល់ ព្រោះពិភពលោកមិនដែលដឹងទេថា កម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះ
March 7, 2023
-
កីឡា
ខាងសហព័ន្ធរបស់ឯកឧត្តម តែម មុឺន បានធ្វើការប្រកាសបដិសេដ ទាក់ទិនទៅនឹងលុយជំពាក់ ២.២ លានបាតរបស់ប៊ូខាវ
February 8, 2023
-
កីឡា
គ្រូបង្វឹកជម្រើសជាតិការ៉ាតេកម្ពុជា៖ ម្ចាស់មេដាយសំរឹទ្ធអន្តរជាតិនានាកំពុងសម្រួចគោលដៅឆ្ពោះទៅរកមេដាយមាស០៤គ្រឿង នាស៊ីហ្គេម ឆ្នាំ២០២៣
February 3, 2023
-
កីឡា
Ten Hag ជម្រុញឲ្យកូនក្រុមរបស់លោកពង្រឹងសមត្ថភាពលើចំណុចមួយ បើទោះជាបិសាចក្រហមបានយកឈ្នះលើ Nottingham Forest ក្នុងលទ្ធផល ៣ : ០ ក៏ដោយ
January 26, 2023