ខ្មែរណូត

ស្វែងរក

  • កីឡា

    Real Madrid បន្តទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Copa de Rey ក្រោយយកឈ្នះ Villarreal យ៉ាងប្រផិតប្រផោយ

    BY Pheakdey January 20, 2023
    Real Madrid បន្តទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Copa de Rey ក្រោយយកឈ្នះ Villarreal យ៉ាងប្រផិតប្រផោយ

    ក្រុមស្តេចស Real Madrid បានបន្តដំណើរទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់​ Copa de Rey ដោយសុវត្ថិភាពហើយ ក្រោយបានយកឈ្នះទៅលើក្រុម Villarreal យ៉ាងប្រផិតប្រផោយក្នុងការប្រកួតកាលពីយប់មិញនេះ។ ក្រោយការលេងអស់រយៈពេល ៩០នាទី លទ្ធផលបានបញ្ចប់ទៅដោយក្រុម Real Madrid ទទួលបានជ័យជំនះលទ្ធផល ៣ ទល់ ២។

    គ្រាប់បាល់ចំនួន ៣គ្រាប់ដែលបានជួយឲ្យក្រុមស្តេចសអាចឡើងទៅវគ្គប​ន្ទាប់នេះគឺអាចសម្រេចបានដោយកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicius Junior នៅនាទី ទី៥៧ ហើយគ្រាប់បាល់ទី ២ គឺអាចសម្រេចបានដោយកីឡាករខ្សែការពារកណ្តាល​ Eder Militao នៅនាទី ទី៦៩ ខណៈ ១គ្រាប់ចុងក្រោយគឺអាចសម្រេចបានដោយកីឡាករ Dani Ceballos នៅនាទី ទី៨៦ ដែលជាកីឡាករទើបប្តូរឲ្យចូលលេងជំនួសកីឡាករ Toni Kroos៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Live Score

    Share This Post: