កីឡា

ក្លឹបអធិរាជសរ Real Madrid កំពុងពិចារណាយកខ្សែប្រយុទ្ធ Christian Pulisic មកជំនួសដំណែងខ្សែប្រយុទ្ធ Gareth Bale

BY
Khmernote Media
March 6, 2018

ក្លឹបអធិរាជសរ Real Madrid កំពុងតែពិចារណាលើកីឡាករ Christian Pulisic របស់ក្លឹប Borussia Dortmund ដើម្បីត្រៀមទុកជំនួសដំណែងខ្សែប្រយុទ្ធ Gareth Bale ប្រសិនបើក្លឹបអធិរាជសរ Real Madrid ធ្វើការផ្ទេរខ្សែប្រយុទ្ធ Neymar ត្រលប់មកកាន់ទឹកដីអេស្ប៉ាញវិញបរាជ័យ។

ខ្សែប្រយុទ្ធ Gareth Bale ត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ការចាកចេញពីរបស់ខ្សែប្រយុទ្ធ Gareth Bale អាចនឹងធ្វើអោយក្លឹបអធិរាជសរ Real Madrid បាត់បង់កម្លាំងប្រយុទ្ធដ៏សំខាន់មួយ។ ក្លឹបអធិរាជសរ Real Madrid ពេលនេះកំពុងតែសម្លឹងមើលទំរង់របស់ខ្សែប្រយុទ្ធវ័យក្មេង Christian Pulisic របស់ក្លឹប Borussia Dortmund ដើម្បីពិចារណាក្នុងការទិញខ្សែប្រយុទ្ធសញ្ជាតិអាមេរិករូបនេះមកជំនួសដំណែងខ្សែប្រយុទ្ធ Gareth Bale នៅក្នុងរដូវកាលក្រោយ។

ទោះបីជាយ៉ាងណាក្លឹបអធិរាជសរ Real Madrid មិនទាន់បង្ហាញពីការចង់បានខ្សែប្រយុទ្ធ Christian Pulisic 100% នៅឡើយទេ ខណៈដែលខ្សែប្រយុទ្ធ Neymar នៅតែជាជម្រើសទី 1 របស់ក្លឹបអធិរាជសរ Real Madrid ដដែល ប៉ុន្ដែប្រសិនបើការផ្ទេរខ្សែប្រយុទ្ធ Neymar បរាជ័យនៅក្នុងរដូវក្ដៅខាងមុខនេះក្លឹបនឹងបង្វែលទិសដៅមករកខ្សែប្រយុទ្ធ Christian Pulisic វិញ។

បុត្រ

ប្រភព៖ Goal

Share This Post: