Spur យកឈ្នះ Fulham ក្នុងលទ្ធ ១ : ០ ខណៈ Harry Kane តាមទាន់កំណត់ត្រាដ៏អស្ចារ្យមួយរបស់ក្លឹប
- BY
- Pheakdey
- January 24, 2023
អង់គ្លេស៖ ក្រុមម្ចាស់ផ្ទះ Fulham បានលេងចាញ់ក្រុមភ្ញៀវ Tottenham Hotspur ក្នុងលទ្ធផល ១ : ០ សម្រាប់ការប្រកួតនៅសប្តាហ៍ទី ២១ នៃក្របខណ្ឌ Prime League កាលពីយប់មិញនេះ។ គ្រាប់បាល់មួយគ្រាប់របស់ក្រុមមាន់ខ្នាយមាសគឺអាចរកបានដោយការស៊ុតបញ្ចូលទីបានយ៉ាងល្អពីសំណាក់កីឡាករកំពុងឡើងជើងខ្លាំង Harry Kane នៅនាទី ទី ៤៥+១។
ជ័យជំនះរបស់ក្រុមមាន់ខ្នាយមាសនៅពេលនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមទាំងមូល និងសម្រាប់ទាំងកីឡាករ Harry Kane ខ្លួនឯងផ្ទាល់ផងដែរ។ សម្រាប់ Harry Kane គឺរូបគេអាចតាមទាន់កំណត់ត្រាដ៏អស្ចារ្យរបស់អតីតវីរៈបុរសរបស់ក្រុម Tottenham Hotspur គឺកីឡាករ Jimmy Greave ខណៈកំណត់ត្រានោះគឺជាកំណត់ត្រារកគ្រាប់បាលបានចំនួន ២៦៦គ្រាប់សម្រាប់ក្លឹប។ ជាងនេះទៅទៀតការរកបាន ៣ពិន្ទុបន្ថែមនេះបានជួយឲ្យក្រុម Tottenham Hotspur បន្តស្ថិតនៅលេងរៀងទី ៥ នៃតារាងពិន្ទុនៃក្របខណ្ឌបាល់ទាត់លីកកំពូលអង់គ្លេស៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Goal
- Share This Post: