កីឡា

សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីតបញ្ចេញប្រតិកម្មជុំវិញករណីផ្ទេរ Messi ទៅប្រជែងជាមួយ Ronaldo ក្នុងកុងត្រាតម្លៃជាង ៣០០លានដុល្លារ

BY
Pheakdey
January 25, 2023

សហព័ន្ធបាល់ទាត់នៃប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ចេញប្រតិកម្មខ្លាំងៗជុំវិញសារព័ត៌មានជាច្រើនដែលបានលើកឡើងថា ក្លឹបបាល់ទាត់ Al-Hilal នឹងនាំយកកីឡាករ Lionel Messi មកលេងប្រជែងជាមួយនិង Cristiano Ronaldo។ សារព័ត៌មានក្រៅផ្លូវការទាំងនោះបានបន្តទៀតថា​ Lionel Messi នឹងត្រូវផ្ទេរទៅលេងនៅទឹកអារ៉ាប៊ីសាអូឌីតក្នុងកុងត្រាដែលមានតម្លៃរហូតដល់ ២៤៦លានផោន (៣០៥ លានដុល្លារអាមេរិក) ឯណោះ។

យ៉ាងណាក្តី លោក Ibrahim Alkassim ដែលជាអគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ខាងសហព័ន្ធមិនបានដឹងអំពីរឿងខាងលើនេះទេ ហើយគិតត្រឹមពេលនេះក៏គ្មានក្លឹបបាល់ទាត់នៅអារ៉ាប៊ីសាអូឌីតមួយណាបានបង្ហាញពីគម្រោងជាក់លាក់ក្នុងការនាំម្ចាស់ពាន Ballons d’Or  ៧សម័យកាលរូបនេះមកចូលរួមក្រុមដែរ។ គួរបញ្ជាក់ជូនថា ប្រសិនបើ Lionel Messi បានផ្ទេរទៅលេងនៅអារ៉ាប៊ីសាអូឌីតមែន គឺរូបគេនឹងត្រូវប្រជែងគ្នាជាថ្មីជាមួយនឹង Cristiano Ronaldo​ ដែលការប្រជែងគ្នារវាងស្តេចបាល់ទាត់ទាំង ២នេះគឺជាក្តីស្រមៃរបស់ប្រិយមិត្តបាល់ទាត់រាប់លាននាក់នៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Goal

Share This Post: