កីឡា

ខ្សែប្រយុទ្ធ Ciro Immobile ស្ថិតក្នុងបញ្ជីឈ្មោះកីឡាកររបស់ Liverpool និង Chelsea ដែលត្រូវទិញនៅក្នុងខែមករានេះ

BY
Khmernote Media
January 18, 2019

ខ្សែប្រយុទ្ធ Ciro Immobile របស់ក្លឹប Lazio កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្លឹបតោខៀវ Chelsea និងក្លឹបហង្សក្រហម Liverpool ត្រូវទិញនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។

លោក Jurgen Klopp មានគម្រោងក្នុងការបញ្ជូនក្រុមការងាររបស់លោកទៅទស្សនាការប្រកួតរវាងក្លឹប Lazio និងក្លឹប Napoli នៅក្នុងសប្ដាហ៍នេះដើម្បីតាមដានទំរង់លេងរបស់ខ្សែប្រយុទ្ធ Ciro Immobile ខណៈដែលក្លឹបតោខៀវ Chelsea ក៏កំពុងចង់បានខ្សែប្រយុទ្ធសញ្ជាតិអុីតាលីរូបនេះដូចគ្នាប្រសិនបើការផ្ទេររបស់ខ្សែប្រយុទ្ធ Gonzalo Higuain ក្នុងលក្ខខ័ណ្ឌខ្ចីជើងទៅមុខមិនរលូន។

ខ្សែប្រយុទ្ធសញ្ជាតិអុីតាលីរូបនេះបង្ហាញខ្លួនឲ្យក្លឹប Lazio បានចំនួន 112 ប្រកួតនិងសុតបញ្ចូលទីឲ្យ Lazio បានចំនួន 80 គ្រាប់ ក្រោយពេលបង្ហាញទំរង់លេងដ៏ល្អនេះ ខ្សែប្រយុទ្ធ Immobile ត្រូវបានក្លឹបធំៗទាក់ទងរូបគេ ហើយពេលនេះ Immobile កំពុងស្ថិតនៅក្នុងការចង់បានរបស់ Liverpool និង Chelsea។

បុត្រ

ប្រភព៖ Goal

Share This Post: