កីឡា

Mario Balotelli អាចនឹងផ្ទេរមកកាន់ Sassuolo ដើម្បីជំនួសដំណែង Prince Boateng ដែលផ្ទេរទៅ Barcelona កាលពីម្សិលមិញនេះ

BY
Khmernote Media
January 22, 2019

អតីតខ្សែប្រយុទ្ធរបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Mario Balotelli ត្រូវបានគេរំពឹងទុកក្លាយជាខ្សែប្រយុទ្ធមួយសម្រាប់ជំនួសដំណែងកីឡាករ Prince Boateng នៅឯក្លឹប Sassuolo បន្ទាប់ពីខ្សែប្រយុទ្ធ Prince Boateng បានផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona កាលពីម្សិលមិញនេះ។

ក្លឹប Nice បានផ្ដល់ឱកាសឲ្យក្លឹប Sassuolo ក្នុងការនាំយកខ្សែប្រយុទ្ធ Mario Baotelli ទៅកាន់ទឹកដីកំណើតអុីតាលីរបស់គេវិញ ដើម្បីចូលរួមជាមួយនឹងលីគកំពូល Italia Serie A សារជាថ្មី ខណៈដែលក្លឹប Sassuolo ក៏កំពុងពិចារណាដូចគ្នាដើម្បីយក Balotelli ដែលជាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអុីតាលីមកជំនួសដំណែងខ្សែប្រយុទ្ធ Prince Boateng ដែលចាកចេញទៅកាន់ Barcelona កាលពីម្សិលមិញនេះ។

ខ្សែប្រយុទ្ធ Mario Balotelli អាចនឹងមកកាន់អុីតាលីនៅមុនពេលបិទទីផ្សារដោះដូរកីឡាករនេះ ប្រសិនបើការផ្ទេរជោគជ័យនិងឆាប់រហ័ស ប៉ុន្ដែបើការផ្ទេរមិនរលូននោះក្លឹប Sassuolo នឹងពិចារណាយកខ្សែប្រយុទ្ធ Gianluca Caprari របស់ក្លឹប Sampdoria មកជំនួសវិញ។

បុត្រ

ប្រភព៖ Goal

Share This Post: