ខ្មែរណូត

ស្វែងរក

  • កីឡា

    Marcelo បង្ហាញពីបំណងប្រាថ្នារបស់គេក្នុងការចាកចេញពី Real Madrid ដើម្បីទៅជួបជុំជាមួយនឹង Ronaldo នៅឯ Juventus

    BY Khmernote Media January 23, 2019
    Marcelo បង្ហាញពីបំណងប្រាថ្នារបស់គេក្នុងការចាកចេញពី Real Madrid ដើម្បីទៅជួបជុំជាមួយនឹង Ronaldo នៅឯ Juventus

    ខ្សែការពាររបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Marcelo បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងចាកចេញពីទឹកដី Santiago Bernabeu ដើម្បីផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventos នៅក្នុងថ្ងៃមួយ។

    ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានចំណាយពេលអស់រយៈពេល 13 ឆ្នាំជាមួយនឹងក្លឹបអធិរាជសរ Real Madrid ប៉ុន្ដែខ្សែការពាររូបនេះបានបំណងប្រាថ្នាចង់ចាកចេញពី Real Madrid ដើម្បីទៅរកការប្រកួតប្រជែងថ្មី ជាពិសេសខ្សែការពារ Marcelo ចង់ទៅជួបជុំជាមួយនឹង Ronaldo នៅឯក្លឹបសេះបង្កង់ Juventus។

    ខ្សែការពារ Marcelo បានប្រាប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid ថាឲ្យព្រមទទួលយកសំណើរណាមួយដែលកើតឡើងនៅក្នុងពេលខាងមុខពីក្លឹបនៅក្នុងលីគកំពូល Italai Serie A អំពីអនាគតរបស់គេ។ Marcelo បានបញ្ជាក់ថា៖ ប្រសិនបើពួកគេស្នើសុំទិញរូបខ្ញុំ អ្នកត្រូវតែឲ្យខ្ញុំចាកចេញ។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post: