ខ្មែរណូត

ស្វែងរក

  • កីឡា

    Barcelona ចុះហត្ថលេខាទិញខ្សែបម្រើវ័យក្មេង Frenkie de Jong ក្នុងតម្លៃផ្ទេរ 85លានអឺរ៉ូ

    BY Khmernote Media January 24, 2019
    Barcelona ចុះហត្ថលេខាទិញខ្សែបម្រើវ័យក្មេង Frenkie de Jong ក្នុងតម្លៃផ្ទេរ 85លានអឺរ៉ូ

    ក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាទិញខ្សែបម្រើ Frenkie de Jong ពីក្លឹប Ajax ជោគជ័យហើយកាលពីម្សិលមិញក្នុងតម្លៃផ្ទេរ 85លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំ។

    ក្នុងមួយរយៈចុងក្រោយនេះខ្សែបម្រើវ័យ 21 ឆ្នាំរូបនេះត្រូវបានក្លឹបធំៗជាច្រើននៅក្នុងអឺរ៉ុបទាក់ទងក្នុងនោះមាន Manchester City, PSG, Juventus និង Barcelona ជាដើម។ ប៉ុន្ដែចុងក្រោយខ្សែបម្រើ Frenkie de Jong បានសម្រេចផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona ដោយសារតែ Barcelona គឺជាក្លឹបក្នុងក្ដីស្រមៃរបស់គេតាំងពិកុមារភាព។

    ខ្សែបម្រើ Frenkie de Jong មិនត្រឹមតែអាចលេងក្នុងតំបន់បម្រើបានទេ កីឡាករសញ្ជាតិហូឡង់រូបនេះក៏អាចលេងនៅក្នុងតំបន់ការពារបានផងដែរ។ de Jong នឹងមកកាន់ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះ Frenkie de Jong ត្រូវបញ្ចប់ភារៈកិច្ចជាមួយនឹង Ajax រហូតដល់បញ្ចប់រដូវកាលនេះ។ ខ្សែបម្រើ Frenkie de Jong បានបំបែកកំណត់ត្រាថ្មីក្លាយជាកីឡាករសញ្ជាតិហូឡង់ដែលមានតម្លៃខ្លួនថ្លៃបំផុត ខណៈដែលកំណត់ត្រាចាស់គឺជាខ្សែការពារ Virgil van Dijk ផ្ទេរពីក្លឹប Southampton ទៅកាន់ក្លឹប Liverpool ក្នុងតម្លៃផ្ទេរ 80លានអឺរ៉ូ។

    បុត្រ

    ប្រភព៖ BBC

    Share This Post: