កីឡា

លោក Thomas Tuchel មានក្ដីបារម្ភយ៉ាងខ្លាំងហើយរំពឹងទុកថា Neymar អាចនឹងអវត្តមាននៅក្នុងពេលប៉ះជាមួយនឹង Man Utd ដោយសារតែរបួស

BY
Khmernote Media
January 28, 2019

គ្រូបង្វឹករបស់ក្លឹបអ្នកមានបារាំង PSG លោក Thomas Tuchel កំពុងមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធ Neymar ក្រោយពេលខ្សែប្រយុទ្ធរូបនេះទទួលរងរបួសករជើងកាលពីសប្ដាហ៍មុនចំកន្លែងរបួសចាស់ ដែលបណ្ដាលឲ្យ Neymar អវត្តមាននៅក្នុងការប្រកួតកាលពីម្សិលមិញហើយរំពឹងទុកថា Neymar អាចនឹងអវត្តមាននៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ជើងទី 1 ពេលប៉ះជាមួយនឹងក្លឹបបិសាចក្រហម Manchester United ទៀតផង។

ម្ចាស់ពានរង្វាន់ Ligue 1 មួយនេះបានប្រកាសថាខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោករបស់ខ្លួនកំពុងសម្រាកព្យាបាលរបួស។ Neymar កំពុងទទួលរងការឈឺចាប់ត្រង់កន្លែងរបួសចាស់យ៉ាងខ្លាំង ដែលរបួសករជើងរបស់ Neymar នេះទាមទាររយៈពេលយូរសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះក្នុងការព្យាបាល។

នៅក្នុងសន្និសីទកាសែតលោក Thomas Tuchel ដែលជាគ្រូបង្វឹករបស់ក្លឹប PSG បានលើកឡើងថា៖ វាពិតជាពិបាកខ្លាំងដែលកំណត់ថ្ងៃត្រលប់មកវិញរបស់គាត់ យើងមានតែរង់ចាំការព្យាបាលរបស់គាត់តែប៉ុណ្ណោះ។ 

បុត្រ

ប្រភព៖ Goal

Share This Post: