លោក Maurizio Sarri ប្រាប់ទៅកាន់កីឡាករវ័យក្មេង Hudson-Odoi គួរតែគោរព Chelsea ដែលជាអាណាព្យាបាលរបស់គេ
- January 30, 2019
អ្នកចាត់ការណ៍របស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានប្រាប់ទៅកាន់កីឡាករ Callum Hudson-Odoi ថាគាត់គួរតែគោរពក្លឹបរបស់គេជានិច្ច ក្រោយពេលក្លឹបតោខៀវ Chelsea បានបដិសេធការផ្ទេររបស់ខ្សែប្រយុទ្ធវ័យ 18ឆ្នាំ រូបនេះ។
ខ្សែប្រយុទ្ធ Hudson-Odoi បានស្នើសុំទៅកាន់ក្លឹបតោខៀវ Chelsea ដើម្បីអនុញ្ញាតឲ្យរូបគេចាកចេញពីក្លឹបហើយទៅចូលរួមជាមួយនឹងក្លឹប Bayern Munich ដែលហ៊ានចំណាយលុយដ៏ច្រើនលើការដេញថ្លៃរូបគេនៅក្នុងខែមករានេះ។ ប៉ុន្ដែក្លឹបតោខៀវ Chelsea បានសម្រេចចិត្តបដិសេធសំណើរក្នុងការសុំចាកចេញរបស់ Hudson-Odoi ក្រោមគោលការណ៍ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបគេជាថ្នាលរបស់ Chelsea ដូច្នោះ Hudson-Odoi គួរតែគោរពតាមក្លឹបតោខៀវ Chelsea ដែលបានបណ្ដុះបណ្ដាលរូបគេឡើងឲ្យមានថ្ងៃនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






