ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនជាតិថៃម្នាក់ប្រកាសរកទិញក្រដាសប្រាក់ ២០បាត ដ៏កម្រមួយ ហើយគាត់ហ៊ានឱ្យថ្លៃរហូតដល់ ៣,០០០បាត ក្នុងមួយសន្លឹក

    BY autoadmin March 24, 2023
    ជនជាតិថៃម្នាក់ប្រកាសរកទិញក្រដាសប្រាក់ ២០បាត ដ៏កម្រមួយ ហើយគាត់ហ៊ានឱ្យថ្លៃរហូតដល់ ៣,០០០បាត ក្នុងមួយសន្លឹក

    យោងតាមការចុះផ្សាយរបស់ The Thaiger បានឱ្យដឹងថា អ្នកប្រមូលទិញកាក់ និងក្រដាសប្រាក់ថៃមួយរូប បានប្រកាសរកទិញក្រដាសប្រាក់ ២០បាត ដ៏កម្រមួយ ហើយគាត់នឹងហ៊ានឱ្យថ្លៃរហូតដល់ទៅ ៣,០០០បាត នៅក្នុងមួយសន្លឹក។ ក្រដាសប្រាក់ ២០ បាតថ្មី ដែលបញ្ចេញឱ្យចរាចរកាលពីឆ្នាំមុន ត្រូវបានបោះពុម្ពដោយគ្មានបន្ទាត់បញ្ឈរនៅខាងឆ្វេង (ដូចក្នុងរូបខាងក្រោម) ហើយលោក Gig ដែលជាអ្នកប្រមូលទិញ នឹងផ្ដល់ជូនរហូតដល់ ៣,០០០បាត ទៅតាមស្ថានភាពក្រដាសនៅចាស់ ឬថ្មី។

    លោក Gig បានប្រកាសរកក្រដាសប្រាក់ ២០បាត តាំងតែពីខែឧសភា ឆ្នាំមុន ដោយសារគាត់ដឹងថា ក្រដាសប្រាក់កម្រនេះនៅមានចរាចរ ហើយកាលពីខែមុន គាត់ក៏ធ្លាប់ប្រកាសឱ្យថ្លៃ ១,៥០០បាត ប៉ុន្តែពុំទាន់រកឃើញអ្នកលក់នោះទេ។ គាត់ក៏ហ៊ានឱ្យថ្លៃពី ៥០,០០០ ទៅ ១៥០,០០០បាត នៅក្នុងមួយដុំក្រដាសប្រាក់ដែលមាន ១០០សន្លឹកផងដែរ (លុយដែលបោះពុម្ភក្នុងបាច់តែមួយ)។

    ជម្រាបដែរថា កាលពីខែកញ្ញាឆ្នាំមុន ធនាគារកណ្តាលថៃ (BOT) បាននិយាយថា ក្រដាសប្រាក់ថៃ ២០ បាតថ្មី ត្រូវបានបោះពុម្ពខុសបច្ចេកទេស ដោយលេខថៃ និងអារ៉ាប់មិនស៊ីគ្នាឡើយ។ ធនាគារកណ្តាលបាននិយាយថា ពួកគេកំពុងធ្វើការប្រមូលក្រដាសប្រាក់ដែលបោះពុម្ពខុសនោះ មិនឱ្យធ្វើចរាចរបន្ដទៀត។ ក្នុងពេលជាមួយគ្នានេះ ប្រជាជនថៃអាចប្រើប្រាស់ក្រដាសប្រាក់ដោយស្របច្បាប់បាន ប៉ុន្តែអាចបាននៅឯធនាគារពាណិជ្ជប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Thaiger

    Share This Post: