វិចិត្រករដៃឯកម្នាក់ត្រូវបានប៉ូលីសថៃចាប់ខ្លួន បន្ទាប់ពីបានគូរវាសថ្នាំពណ៌យ៉ាងក្រវេមក្រវាមលើជញ្ជាំងវត្តព្រះកែវ
- BY
- autoadmin
- March 29, 2023
ប៉ូលីសថៃបានចាប់ខ្លួនបុរសកំពូលស្នាដៃម្នាក់ ដែលបានបាញ់ថ្នាំពណ៌យ៉ាងក្រវេមក្រវាមនៅលើជញ្ជាំងវត្តព្រះកែវ ដែលស្ថិតនៅក្នុងទីក្រុងបាងកក របស់ប្រទេសថៃ។ ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់នោះភ្លាមៗ មុននាំខ្លួនគាត់ទៅសាកសួរចម្លើយដើម្បីកាត់ទោស។ ប្រភពបាននិយាយថា បុរសរូបនេះល្មើសច្បាប់ជាច្រើនដងមកហើយ ប៉ុន្តែមិនដែលចាប់បាននោះទេ លុះរហូតដល់ថ្ងៃទី២៨ ខែមីនា វេលាម៉ោង ៥ និង ៣០ នាទីល្ងាច គាត់ក៏ត្រូវបានប៉ូលីសក្របួចចាប់បាន។

ស្នងការនគរបាលព្រះបរមរាជវាំងថៃ បានដឹកនាំកម្លាំងល្បាតតាមចាប់ខ្លួនជនជាប់ចោទឈ្មោះ Sutthawee Soikham ដែលមានអាយុ ២៤ឆ្នាំ មានទីលំនៅខេត្ត Khon Kaen ខណៈកំពុងបាញ់ថ្នាំខ្មៅលើរបងវត្តព្រះកែវ នៅលើផ្លូវ Na Phra Lan ស្រុក Phra Nakhon ទីក្រុងបាងកក។ ជនជាប់ចោទត្រូវបានគេស្គាល់ថា ជាវិចិត្រករឯករាជ្យរបស់ក្រុមសិល្បៈរំដោះជាតិ ហើយគាត់តែងតែប្រើប្រាស់បណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានឈ្មោះថា «Suttawee Soikham» និងហ្វេសប៊ុកក្រុមរបស់គាត់ ដើម្បីនិយាយអវិជ្ជមានពីនយោបាយ ដែលប៉ះពាល់លើមាត្រា ១១២ និងមាត្រា ១១៦ ក្នុងច្បាប់របស់ប្រទេសថៃ៕



អត្ថបទ៖ លីដា
ប្រភព៖ Thai Post
- Share This Post:






