ខ្មែរណូត

ស្វែងរក

  • កីឡា

    Dybala នឹងចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបសេះបង្កង់ Juventus

    BY Khmernote Media March 7, 2018
    Dybala នឹងចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបសេះបង្កង់ Juventus

    ខ្សែប្រយុទ្ធ Paulo Dybala របស់ក្លឹបសេះបង្កង់ Juventus នឹងចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប Juventus ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំដែលក្នុងកុងត្រាថ្មីរបស់ Dybala រូបគេនឹងទទួលបានប្រាក់ឈ្នួលពលកម្មក្នុងមួយសប្ដាហ៍ 120000ផោន។

    ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំរូបនេះត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ ហើយចង់បានរូបគេនៅក្នុងរដូវកាលក្រោយនេះ។ ខ្សែប្រយុទ្ធ Paulo Dybala ក៏ត្រូវបានគេលោមលួងអោយចាកចេញពីក្លឹបសេះបង្កង់ Juventus ដូចគ្នានៅក្នុងរដូវកាលក្រោយនេះ។ ក្លឹបដែលកំពុងចាប់អារម្មណ៍ទំរង់លេងរបស់ Dybala មានដូចជា៖ ក្លឹបបិសាចក្រហម Manchester United ក្លឹបអ្នកមានបុណ្យ Juventus ក្លឹបអធិរាជសរ Real Madrid ជាដើម។

    ខ្សែប្រយុទ្ធ Paulo Dybala បានផ្ទេរចេញពីក្លឹប Palermo មកកាន់ក្លឹបសេះបង្កង់ Juventus កាលពីឆ្នាំ 2015។ គិតមកដល់ពេលនេះ Dybala បង្ហាញខ្លួនអោយ Juventus បានចំនួន 125 ប្រកួតហើយនិងសុតបញ្ចូលទីបាន 60 គ្រាប់។ នៅក្នុងកុងត្រាថ្មីរបស់ខ្សែប្រយុទ្ធ Paulo Dybala នេះគឺមិនទាន់រាប់បញ្ចូលថ្លៃផ្សេងៗទៀតនៅឡើយទេ។ Dybala ត្រូវបានគេជឿថាអាចនឹងរកប្រាក់ចំណូលបានប្រហាក់ប្រហែលខ្សែប្រយុទ្ធ Gonzalo Higuain។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay