ខ្មែរណូត

ស្វែងរក

  • កីឡា

    PSG បានសន្យាផ្ដល់កិច្ចសន្យារយៈពេល 4 ឆ្នាំអោយខ្សែបម្រើ Marouane Fellaini ប្រសិនបើរូបគេព្រមមក PSG

    BY Khmernote Media March 7, 2018
    PSG បានសន្យាផ្ដល់កិច្ចសន្យារយៈពេល 4 ឆ្នាំអោយខ្សែបម្រើ Marouane Fellaini ប្រសិនបើរូបគេព្រមមក PSG

    ខ្សែបម្រើរបស់ក្លឹបបិសាចក្រហម ​Manchester United កីឡាករ Marouane Fellaini ត្រូវបានក្លឹបអ្នកមានបារាំង PSG ផ្ដល់កិច្ចសន្យារយៈពេល 4 ឆ្នាំអោយរូបគេដើម្បីចូលរួមលេងនៅក្នុងលីគកំពូល Ligue 1 នេះយោងតាមសារពត៌មាន Le 10 Sport បានចុះផ្សាយ។

    កុងត្រារបស់ខ្សែបម្រើ Marouane Fellaini ជាមួយនឹងក្លឹបបិសាចក្រហម Manchester United នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះបរាជ័យក្នុងការបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United។

    ខ្សែបម្រើ Marouane Fellaini ត្រូវបានគេរំពឹងទុកថានឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ផ្ទេរទៅកាន់ក្លឹបអ្នកមានបារាំង PSG ក្នុងតម្លៃផ្ទេរឥតគិតថ្លៃ។ ក្រៅពីក្លឹប PSG បានផ្ដល់កិច្ចសន្យារយៈពេល 4 ឆ្នាំអោយ Fellaini នោះ ក៏មានក្លឹបជាច្រើនដូចជាក្លឹប Roma, Besiktas និង Galatasaray ក៏ចង់បានខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះដូចគ្នានៅក្នុងរដូវកាលក្រោយនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay