ខ្មែរណូត

ស្វែងរក

  • កីឡា

    ធ្ងន់កហើយ! អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United អាចនឹងត្រូវ UEFA ពិន័យក្រោយពេលគប់ដបស្រាមកលើកីឡាករ Angel Di Maria

    BY Khmernote Media February 13, 2019
    ធ្ងន់កហើយ! អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United អាចនឹងត្រូវ UEFA ពិន័យក្រោយពេលគប់ដបស្រាមកលើកីឡាករ Angel Di Maria

    អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United អាចនឹងប្រឈមមុខនឹងការដាក់ពិន័យរបស់ UEFA ក្រោយពេលគាំទ្ររបស់ក្លឹបយក្សអង់គ្លេសមួយនេះបានគប់ដបស្រាមកលើខ្សែបម្រើស្លាប Angel Di Maria ក្រោយពេលខ្សៃបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះបញ្ជូនបាល់ឲ្យ Mbappe សុតបញ្ចូលទីនៅក្នុងនាទីទី 60។

    នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយដែល PSG យកឈ្នះម្ចាស់ផ្ទះ Manchester United ដោយលទ្ធផល 0-2 នេះខ្សែបម្រើស្លាប Angel Di Maria បានត្រលប់មកកាន់ទឹកដី Old Trafford សារជាថ្មីក្រោយពេលចាកចេញពីទឹកដីអង់គ្លេសអស់រយៈពេល 4 ឆ្នាំ។ ប៉ុន្ដែអ្វីដែលហួសចិត្តនោះគឺការមកលេងនៅក្នុងទឹកដី Old Traffod នោះកីឡាករ Angel Di Maria ពុំទទួលបានការស្វារគមន៍ពីអ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United នោះទេ លើសពីនេះទៅទៀតអ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United បានស្រែកចំអកមកលើ Di Maria តាំងពីមុនប្រកួតរហូតដល់នាទីទី 81 ក្នុងពេលដែល Di Maria ត្រូវផ្លាស់ប្ដូរចេញ។

    ក្រៅពីការស្រែកចំអករបស់អ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United ពួកគេបានគប់ដបស្រាមកលើខ្សែបម្រើស្លាប Angel Di Maria ក្រោយពេលខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះបញ្ជូនបាល់ឲ្យ Mbappe សុតបញ្ចូលទីនៅក្នុងនាទីទី 60 ប៉ុន្ដែសំណាងល្អដបស្រានោះមិនបានប៉ះត្រូវ Di Maria ទេ។ ខ្សែបម្រើ Di Maria បានលើកដបស្រានោះយកមកផ្លុំនិងធ្វើជាផឹកស្រា ហើយបានសើចឌឺដងទៅកាន់អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United វិញ។

    អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United អាចនឹងត្រូវបាន UEFA ពិន័យក្រោយពេលប្រើអាក្បកិរិយារបស់អ្នកគាំទ្រមកលើកីឡាករក្នុងកំពុងពេលប្រកួត។ គួរបញ្ជាក់ដែរថា៖ ខ្សែបម្រើ Angel Di Maria បានត្រូវលោក Van Gaal នាំយកមកកាន់ទឹកដី Old Trafford កាលពីឆ្នាំ 2014 ក្នុងតម្លៃផ្ទេរថ្លៃបំផុតរបស់អង់គ្លេស 60លានផោន ប៉ុន្ដែ Di Maria បង្ហាញខ្លួនឲ្យបិសាចក្រហម Manchester United បានតែ 1 រដូវកាលតែប៉ុណ្ណោះក៏ត្រូវលក់ចោលទៅកាន់​ PSG ក្នុងតម្លៃផ្ទេរ 44លានផោន។

    បុត្រ

    ប្រភព៖ BBC

    Share This Post: