កីឡា

ខ្សែបម្រើ Philippe Coutinho អាចនឹងចាកចេញពី Barcelona ក្រោយពេលធ្លាក់ចេញពីការពេញចិត្តរបស់លោក Valverde

BY
Khmernote Media
February 13, 2019

ខ្សែបម្រើ Philippe Coutinho អាចនឹងចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹបអ្នកមានបារាំង PSG នៅក្នុងពេលបញ្ចប់រដូវកាលនេះ ក្រោយពេលខ្សែបម្រើរូបនេះធ្លាក់ចេញពីការពេញចិត្តរបស់លោក Ernesto Valverde នេះបើយោងតាមការចុះផ្សាយរបស់សារពត៌មាន Le10Sport។

នៅក្នុងរដូវកាលនេះបន្ទាប់ពីការឡើងទំរង់លេងរបស់ខ្សែបម្រើស្លាប Dembele ធ្វើឲ្យខ្សែបម្រើ Philippe Coutinho ដែលលេងក្នុងដំណែងជាមួយនឹង Dembele នោះ បានធ្លាក់ចេញពីការពេញចិត្តរបស់លោក Ernesto Valverde ដែលជាហេតុធ្វើឲ្យខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានត្រឹមអង្គុយកៅអីបម្រុងក្នុងកំឡុងពេល Dembele មិនទាន់របួស។ ក្នុងពេលរយៈចុងក្រោយនេះ Coutinho ត្រូវបានលោក Valverde ដាក់ឲ្យជាប់ដំណែង 11 នាក់ឡើងវិញដើម្បីលេងជំនួសដំណែង Dembele ដែលកំពុងតែសម្រាកព្យាបាលរបួស ប៉ុន្ដែអ្វីដែលធ្វើឲ្យលោក Valverde ខកចិត្តនោះគឺ Coutinho ពុំសូវបានបង្ហាញទំរង់លេងល្អ ជាពិសេស Coutinho មានការបញ្ចប់ទីពុំសូវល្អដែលធ្វើឲ្យ Valverde ពុំសូវពេញចិត្តចំពោះ Coutinho។

ខ្សែប្រយុទ្ធ Neymar មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹង Coutinho ដោយសារតែពួកគេលេងនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលជាមួយគ្នាហើយជាដៃគូរសហការគ្នាដ៏ល្អនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល។ នៅក្នុងពេលបញ្ចប់រដូវកាលនេះក្លឹបអ្នកមានបារាំង PSG អាចនឹងលក់ខ្សែប្រយុទ្ធ Edinson Cavani ចេញហើយអាចនឹងយក Coutinho ផ្ទេរមកកាន់ប្រទេសបារាំងវិញដើម្បីធ្វើជាដៃគូរជាមួយនឹង Neymar។

បុត្រ

ប្រភព៖ Goal

Share This Post: