ខ្មែរណូត

ស្វែងរក

  • កីឡា

    Manchester United ត្រៀមជះលុយ 100លានផោន ទិញខ្សែបម្រើប្រយុទ្ធវ័យក្មេង Joao Felix ពីក្លឹប Benfica

    BY Khmernote Media February 14, 2019
    Manchester United ត្រៀមជះលុយ 100លានផោន ទិញខ្សែបម្រើប្រយុទ្ធវ័យក្មេង Joao Felix ពីក្លឹប Benfica

    ក្លឹបបិសាចក្រហម Manchester United ត្រៀមកញ្ចប់ថវិកាប្រមាណជាង 100លានផោន ទុកសម្រាប់ដេញថ្លៃខ្សែបម្រើប្រយុទ្ធវ័យក្មេង Joao Felix ពីក្លឹប Benfica នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    ខ្សែបម្រើប្រយុទ្ធវ័យក្មេង Joao Felix ដែលត្រូវបានគេរំពឹងទុកថា នឹងក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ព័រទុយហ្គាល់ក្នុងពេលអនាគតនោះ កំពុងត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ខ្លាំងមែនទែនចំពោះគ្រាប់គុជរបស់ព័រទុយហ្គាល់មួយនេះ។ ខ្សែបម្រើប្រយុទ្ធវ័យ 19 ឆ្នាំរូបនេះក្នុងមួយរយៈចុងក្រោយដែលចូលរួមជាមួយនឹងក្លឹប Benfica ត្រូវបានក្លឹបធំៗត្រៀមប្រជែងគ្នាដណ្ដើមរូបគេ ដោយសារតែ Felix មានទេពកោសល្យល្អជាពិសេសសមត្ថភាពរបស់គេ។

    ឥលូវនេះក្លឹបបិសាចក្រហម Manchester United បានបើកភ្លើងខៀវក្នុងការត្រៀមដេញថ្លៃខ្សែប្រយុទ្ធ Joao Felix ដោយក្លឹបយក្សរបស់អង់គ្លេសមួយនេះហ៊ានចំណាយដល់ទៅ 100លានផោន ដើម្បីធ្វើយ៉ាងណាអូសទាញ Felix មកកាន់ទឹកដី Old Trafford នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: