Chelsea អាចនឹងទិញផ្ដាច់ Higuain ពី Juventus ក្នុងតម្លៃថោកជាងកិច្ចសន្យាដែលបានព្រមព្រៀង
- February 15, 2019
ក្លឹបតោខៀវ Chelsea រំពឹងទុកថាពួកគេអាចនឹងទិញផ្ដាច់កុងត្រាខ្សែប្រយុទ្ធ Gonzalo Higuain ពីក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះក្នុងតម្លៃថោកជាងតម្លៃព្រមព្រៀងក្នុងតម្លៃផ្ទេរ 36លានអឺរ៉ូ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Gonzalo Higuain បានចាកចេញពីក្លឹប AC Milan មកចូលរួមជាមួយនឹងក្លឹងតោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹបម្ចាស់ដើមសេះបង្កង់ Juventus រយៈពេលពាក់កណ្ដាលរដូវកាល។ ហើយក្លឹបសេះបង្កង់ Juventus បានដាក់លក្ខខ័ណ្ឌជាមួយនឹងក្លឹបតោខៀវ Chelsea ដោយផ្ដល់ជម្រើសឲ្យ Chelsea ទិញផ្ដាច់ Higuain ពី Juventus ក្នុងតម្លៃផ្ទេរ 36លានអឺរ៉ូ។
ប៉ុន្ដែក្លឹបតោខៀវ Chelsea បានរំពឹងទុកថាពួកគេអាចនឹងចចារតម្លៃខ្លួនរបស់ Higuain ជាមួយនឹងក្លឹបសេះបង្កង់ Juventus ម្ដងទៀតដោយជឿជាក់ថាពួកគេអាចនឹងផ្ទេរ Higuain ពី Juventus ក្នុងតម្លៃថោកជាងនេះ។ គួរបញ្ជាក់ដែរថា ក្រោយពេលខ្សែប្រយុទ្ធ Gonzalo Higuain ផ្ទេរមកកាន់ក្លឹបតោខៀវ Chelsea ខ្សែប្រយុទ្ធរូបនេះបានសុតបញ្ចូលទីឲ្យ Chelsea បានចំនួន 2 គ្រាប់ហើយ។

បុត្រ
ប្រភព៖ Goal
- Share This Post:






