កីឡា

Inter Milan សម្រេចចិត្តទម្លាក់តម្លៃខ្លួន Icardi ដើម្បីសម្រួលដល់ការចាកចេញរបស់គេនៅក្នុងពេលបញ្ចប់រដូវកាលនេះ

BY
Khmernote Media
February 15, 2019

ក្លឹប Inter Milan បានសម្រេចចិត្តបញ្ចុះតម្លៃខ្លួនខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi មកត្រឹម 80លានអឺរ៉ូ ដើម្បីជួយសម្រួលដល់ការចាកចេញរបស់ Icardi ពី Inter Milan នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះកំពុងស្វាសស្វែងរកផ្លូវចាកចេញពីក្លឹប Inter Milan ក្រោយពេលខ្សែប្រយុទ្ធរូបនេះខកចិត្តគ្រូបង្វឹកដកដំណែងជាប្រធានក្រុម ជាពិសេសខ្សែប្រយុទ្ធរូបនេះបានអវត្តមានជាមួយនឹងក្លឹប Inter Milan ក្នុងជំនួបយកឈ្នះក្លឹប Rapid Vienna ក្រៅដីក្នុងការប្រកួតពានរង្វាន់ UEFA Europa League កាលម្សិលមិញ។

តម្លៃផ្ទេរចាស់របស់ខ្សែប្រយុទ្ធរូបនេះ ត្រូវបានក្លឹប Inter Milan កំណត់តម្លៃដល់ទៅ 110លានអឺរ៉ូ ប៉ុន្ដែដោយសារតែ Icardi មិនសប្បាយចិត្តជាមួយនឹងក្លឹបហើយនៅតែទទួចក្នុងការចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ ក្លឹប Inter Milan សម្រេចចិត្តទម្លាក់តម្លៃខ្លួនរបស់ Icardi ដើម្បីសម្រួលដល់ក្លឹបដែលចង់បានរូបគេ ជាពិសេសដើម្បីសម្រួលដល់ការចាកចេញរបស់ Icardi។

បុត្រ

ប្រភព៖ Goal

Share This Post: