ខ្មែរណូត

ស្វែងរក

  • កីឡា

    Suarez បានប្រាប់ថា ទ្វារក្លឹបចាស់របស់លោក Ajax នៅតែបើកចាំស្វាគមន៍រូបលោកជានិច្ច ប្រសិនបើលោកចង់ត្រឡប់

    BY Khmernote Media February 17, 2019
    Suarez បានប្រាប់ថា ទ្វារក្លឹបចាស់របស់លោក Ajax នៅតែបើកចាំស្វាគមន៍រូបលោកជានិច្ច ប្រសិនបើលោកចង់ត្រឡប់

    ខ្សែរប្រយុទ្ធមុតស្រួចសញ្ចាតិអ៊ុយរ៉ាហ្គាយ Luis Suarez ដែលនាពេលប្ចុប្បន្ននេះកំពុងលេងនៅក្នុងទឺកដីអេស្ប៉ាញជាមួយក្រុមយក្សអ្នកមានបុណ្យ Bacelona ធ្លាប់ចំណាយពេលប្រហែល ៤ឆ្នាំនៅក្នុងទឹកដី Amsterdam ប្រទេសហូឡង់ នៅចន្លោះឆ្នាំ ២០០៧ ដល់ ២០១១ ហើយកីឡាកររូបនេះធ្លាប់និយាយប្រាប់ប្រធានក្លឹបចាស់របស់ខ្លួនលោក Marc Overmars ថារូបគេអាចនឹងត្រឡប់ទៅក្លឹបចាស់របស់លោកវិញ។ បន្ថែមពីនេះទៀត Suarez បានផ្តល់ដំណឹងថា ទ្វារនៅក្លឹប Ajax តែងតែបើកស្វាគមន៍លោកជានិច្ច ប្រសិនបើគាត់ចង់ត្រឡប់មករួមសំបុកចាស់វិញ។

    ខ្សែរប្រយុទ្ធរូបនេះធ្លាប់ជោគជ័យជាមួយក្លឹប Ajax រយៈពេល៤ឆ្នាំ ហើយគាត់ក៏សប្បាយចិត្តនៅពេលដែលគាត់បានលេងនៅក្នុងក្របខ័ណ្ឌកំពូល Eredivisie របស់ប្រទេសហូឡង់។ ពេលនេាះដែរ Saurez រកបាន ១១១គ្រាប់ ក្នុង ១៥៨ប្រក្រួត ហើយធ្លាប់បានលើកពានជាច្រើននៅគ្រប់រដូវកាល។ នៅក្នុងខែមករា ឆ្នាំ ២០១១ Suarez បានចាកចេញពី Amsterdam ទៅក្លឹបហង្សក្រហម Liverpool បាន៣ឆ្នាំកន្លះ ហើយបន្ទាបមកក៏បានផ្លាស់ទៅលេងអោយក្រុម Barcelona រហូតមកដល់ពេលនេះ។ មិនតែប៉ុណ្ណោះ Suarez បើទោះបីជាមានអាយុ ៣២ ឆ្នាំហើយក្តី ក៏រូបគេនៅតែបន្តរកបានគ្រាប់បាល់ជាហូរហែមិនថានៅ Anfield របស់ Liverpool ឬក៏នៅ Camp Nou របស់ Barcelona នោះទេ។

    លោកប្រធានក្លឹប Ajax លោក Marc Overmars បានប្រាប់អ្នកសារព័ត៌មានអ៊ុយរ៉ាហ្គាយថា ” Suarez អាចត្រឡប់មកក្រុម Ajax បាន ហើយទ្វារនៅតែបើកចាំជានិច្ច។ ខ្ញុំសង្ឃឹមថា គេនឹងជំនូសរូបគាត់! ទេ ខ្ញុំនិយាយលេងទេ, ប៉ុន្តែប្រសិនបើគាត់ចាប់អារម្មណ៍ក្នុងការត្រឡប់មកវិញមែននោះ ខ្ញុំនឹងទៅទីក្រុង Barcelona នៅថ្ងៃស្អែកដើម្បីនិយាយជាមួយគាត់តែម្តង “៕ ប្រភព៖ Goal.com

     

     

     

    Share This Post: