ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីជនជាតិថៃម្នាក់វង្វេងដើរដល់ប្រទេសចិន ព្រោះចង់ទៅជួបកូនប្រុសដែលតាមការពិតកូនប្រុសនោះរស់នៅក្បែរគាត់សោះ

    BY Khmernote Media February 25, 2019
    ស្រ្តីជនជាតិថៃម្នាក់វង្វេងដើរដល់ប្រទេសចិន ព្រោះចង់ទៅជួបកូនប្រុសដែលតាមការពិតកូនប្រុសនោះរស់នៅក្បែរគាត់សោះ

    ស្រ្តីជនជាតិថៃ ដែលមានជំងឺវង្វេងស្មារតីម្នាក់បានវង្វេងធ្វើដំណើរពីប្រទេសថៃរហូតដល់ប្រទេសចិន ព្រោះតែគាត់ចង់ទៅជួបកូនប្រុសរបស់គាត់ ដែលតាមការពិតកូនប្រុសរបស់គាត់នោះរស់នៅក្បែរផ្ទះរបស់គាត់ក្នុងប្រទេសថៃសោះ។ ស្រ្តីជាជនរងគ្រោះរូបនេះមានឈ្មោះថា Colonel Aekkorn Butsabarbodin អាយុ ៥៩ ឆ្នាំ រស់នៅក្នុងខេត្ត Chiang Rai និងស្ថិតនៅតំបន់ ដែលជិតព្រំប្រទល់ប្រទេសឡាវ និងមីយ៉ាន់ម៉ា។

    កាលពី ៨ ខែ មុនគឺនៅអំឡុងខែ មិថុនា ឆ្នាំ ២០១៨ ជំងឺវង្វេងរបស់គាត់បានធ្វើទុកខ្លាំង និងជំរុញឲ្យគាត់ចង់ទៅជួបកូនប្រុសរបស់គាត់ម្នាក់ ដែលនៅផ្ទះក្បែរគ្នា តែគាត់មិនបានទៅផ្ទះកូននោះទេ ហើយចេះតែដើរចេញពីផ្ទះ និងសុំបាយគេហូបតាមផ្លូវរហូតដល់ចុងក្រោយនេះគាត់ដើរទៅដល់ប្រទេសចិនឯណោះ បើគិតជាចម្ងាយផ្លូវវិញគឺប្រមាណជា ៦៤០ គីឡូម៉ែត្រ។

    ពេលទៅដល់ប្រទេសចិន គាត់ត្រូវបានមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសចិនជួយសង្គ្រោះ និងរកឃើញអត្តសញ្ញាណបណ្ណរបស់គាត់ទៀតផងទើបគេអាចរាយការណ៍ជូនក្រុមគ្រួសាររបស់គាត់ឲ្យមកទទួលយកគាត់ទៅវិញ។ ក្រោយទទួលបានដំណឹងកូនស្រីរបស់ស្ត្រីរងគ្រោះបានធ្វើដំណើរទៅប្រទេសចិន ដើម្បីទទួលគាត់យកមកវិញ ដោយនាងបានឲ្យដឹងថា ម្តាយរបស់នាងបានស្រកទម្ងន់អស់ ២០ គីឡូក្រាម តែនាងពិតជាសប្បាយចិត្តណាស់ដែលគាត់នៅមានជីវិតដូចនេះ៕

     

    អត្ថបទ៖ ភក្តី
    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay