ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយចំនួនបានសម្រេចប្រើប្រាស់អក្សរកាត់បែបនេះសម្រាប់សម្គាល់អតិថិជនជាមនុស្សភេទទី ៣
ជាធម្មតាភេទរបស់មនុស្សត្រូវបានកំណត់ និងបែងចែកជាផ្លូវការមានចំនួនពីរគឺភេទប្រុស និងភេទស្រី។ សម្រាប់នៅក្នុងសហរដ្ឋអាមេរិកវិញពេលខ្លះភេទប្រុសត្រូវបានគេប្រើជំនួសដោយអក្សកាត់ Mr. (លោក) និងMs. (លោកស្រី) ជាដើម។ ការកំណត់នេះត្រូវបានគេដាក់ឲ្យប្រើប្រាស់ផ្លូវការគ្រប់ទីកន្លែងទាំងអស់ បើទោះជាជាក់ស្តែងនៅក្នុងសង្គមមានមនុស្សភេទទី ៣ ក៏ដោយ។ យ៉ាងណាក្តីមកទល់នឹងពេលក្រុមហ៊ុនអាកាសចរណ៍ មួយចំនួននៅសហរដ្ឋអាមេរិកបានកំណត់ឲ្យមានភេទទី ៣ មួយបន្ថែមទៀតសម្រាប់អតិថិជន ដែលមកទិញសំបុត្រយន្តហោះ ដោយភេទទី ៣ នោះ ដែលមានអក្សកាត់ Mx.។
ក្រុមហ៊ុនអាកាសចរណ៍ ដែលទទួលអនុវត្តការកំណត់ខាងលើនេះមានដូចជា American, Delta, United, Southwest, Alaska និង JetBlue។ សូមបញ្ជាក់ដែរថា ការកំណត់ឲ្យមានភេទចំនួន ៣ ដូចខាងលើនេះ ត្រូវបានធ្វើឡើងក្រោយមានកាទាមទារសិទ្ធ និងការលុបបំបាត់ការរើសអើងចំពោះមនុស្សភេទទី ៣ ពីសំណាក់សកម្មជនការពារសិទ្ធមនុស្សមនុស្ស និងជាពិសេសពីសំណាក់ក្រុមមនុស្សភេទទី ៣ នេះតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail